• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមបង្កើនល្បឿន ឆ្ពោះទៅរកការទម្លុះទម្លាយក្នុងដំណាក់កាល ២០២៦-២០៣០

ចូលដល់ឆ្នាំ ២០២៦ ពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានគេព្យាករថា នឹងបន្តជាកម្លាំងចលករកំណើនដ៏សំខាន់មួយនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ជាពិសេសនៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលកាន់តែទូលំទូលាយ និងឱកាសថ្មីៗសម្រាប់ទីផ្សារអន្តរជាតិ។

តួរលេខដែលក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានប្រកាសនៅចុងខែធ្នូបានបង្ហាញថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម បន្តរក្សាបាននូវអត្រាកំណើនពី ១៨-២៥% ក្នុងមួយឆ្នាំ; ទំហំទីផ្សារឈានដល់ប្រហែល ៣២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារមួយដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមលោក Vu Hong Khanh នាយកប្រតិបត្តិក្រុមហ៊ុន ភាគហ៊ុនពាណិជ្ជកម្មអន្តរជាតិ Saler - អង្គភាពដែលមានការអនុញ្ញាតជាផ្លូវការរបស់ វេទិកា Alibaba.com នៅប្រទេសវៀតណាម ដោយមានក្របខ័ណ្ឌគោលនយោបាយកាន់តែប្រសើរឡើងនោះ វិស័យពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានគេព្យាករថា នឹងរីកចម្រើនកាន់តែខ្លាំងឡើងក្នុងដំណាក់កាល ២០២៦-២០៣០។ ក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននឹងក្លាយជាកម្លាំងចលករកំណើនដ៏សំខាន់ ដែលជួយសហគ្រាសពង្រីកទីផ្សារនិងបង្កើនតម្លៃកសិផល វៀតណាមជាច្រើនប្រភេទ។ លោក Vu Hong Khanh បានធ្វើអត្ថាធិប្បាយថា៖

«ក្នុងវដ្តកំណើន ២០២៦-២០៣០ វិស័យមួយក្នុងចំណោមវិស័យដែលត្រូវបានព្យាករថា នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងគឺវិស័យកសិផលវៀតណាម។ វិស័យនេះមានគុណសម្បត្តិជាច្រើន ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចអស់រយៈពេលយូរមកហើយ។ ទោះជាយ៉ាងណាក៏ដោយ សក្តានុពលនៃកសិផល មិនទាន់ត្រូវបានធ្វើអាជីវកម្មយ៉ាងសក្តិសមនៅឡើយទេ ជាពិសេសនៅក្នុងបរិបទដែលទីផ្សារនិងវិធីសាស្ត្រចែកចាយនៅតែមានកម្រិត។ ជាមួយនឹងការគាំទ្រកាន់តែច្បាស់លាស់នៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក វិស័យកសិផលត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរវិជ្ជមាន ដែលបង្កើតសន្ទុះសម្រាប់កំណើនប្រកបដោយចីរភាពនាពេលខាងមុខ»៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អ្នកជំនាញសេដ្ឋកិច្ច៖ វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ

អ្នកជំនាញសេដ្ឋកិច្ច៖ «វៀតណាមកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗ»

ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន វៀតណាមនៅតែអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយកំពុងឈរនៅចំពោះមុខវដ្តកំណើនថ្មីជាមួយនឹងការផ្លាស់ប្តូរ សំខាន់ៗ»។ នេះគឺជាការវាយតម្លៃរបស់លោក Michael Kokalari ប្រធានសេដ្ឋវិទូនៃមូលនិធិវិនិយោគ VinaCapital។

Top