• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពលករវៀតណាមចំនួនជាង ១៤០ ពាន់នាក់ទៅធ្វើការងារនៅក្រៅប្រទេសក្នុងឆ្នាំ២០១៨


 ពលករវៀតណាមធ្វើការងារនៅក្រៅប្រទេស

 នាយកដ្ឋានគ្រប់គ្រងពលករក្រៅប្រទេស (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) បាន ឲ្យដឹង​ថា ចំនួ​នពលករវៀតណាមសរុប ដែលបានទៅធ្វើការងារនៅក្រៅ​ប្រទេសមានចំនួនជាង ១៤​០ ០០០ នាក់ក្នុង​ឆ្នាំ​២០១៨ ពោលគឺហួស​  ២៧ % បើធៀបនឹងផែនការដែ​លបានដាក់​ចេញ។

នាំ​២០១៨ គឺជាឆ្នាំទី ៥ បន្តបន្ទាប់ ដែលវៀតណាមបានបញ្ជូនពលករវៀតណាមចំនួនជាង ១០០ ០០០ នាក់ ទៅ​ធ្វើការងារ​នៅក្រៅប្រទេសតាមកិច្ចសន្យារយៈ​ពេល ១ ឆ្នាំ។ លោកស្រី ​Tran Thi Van Ha ប្រធាន​ការិយល័យ​ព័ត៌មាន​ នាយកដ្ឋានគ្រប់គ្រងពលករនៅក្រៅ​ប្រទេស (ក្រសួងការងារយុទ្ធជនពិកា​រនិងសង្គម​កិច្ច​) បាន​មាន​ប្រសាសន៍​ថា៖
 
“តួរលេខពលករ​វៀត​ណាម ចំនួនជាង ១៤០ ពាន់នាក់បានសរឲ្យឃើញភាពជោគជ័យ​របស់​វៀត​ណាម​ក្នុង​វិស័យ​ការ​ងារ​ ក្នុងបរិបទដែលការ​ងារធ្វើនៅក្នុងស្រុកមានការលំបាកជាច្រើន។​ ពលករវៀត​ណាម​អាចមាន​បទ​ពិសោធន៍​ជាច្រើន​ នៅពេលបំពេញការងារនៅ​ក្រៅប្រទេស។ ប្រការនេះ ក៏ជាសមិទ្ធិផល​គួរឲ្យកត់​សម្គាល់​លើវិស័យ​ការងារនេះ​ក្នុងឆ្នាំ ២០១៨​ ផងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top