• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពលករនិយោជិតជាង៥ពាន់នាក់ចូលរួមពិធីបុណ្យពលកម្មឆ្នាំ២០១៧នៅខេត្ត Dong Nai


លោក Huynh Tuan Kiet ប្រធានសហព័ន្ធពលកម្ម ខេត្ត Dong Nai បំផុសខែកម្មករឆ្នាំ ២០១៧
រូបថតៈ Lê Xuân-TTXVN

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ សហព័ន្ធពលករខេត្ត Dong Nai បានបំផុសខែកម្មករនិងរៀបចំបុណ្យតេតពលកម្មឆ្នាំ២០១៧ឲ្យពលករនិយោជិតជាង៥ពាន់នាក់នៅទូទាំងខេត្ត។ សកម្មភាពជាច្រើនបានរៀបចំឡើងសំដៅជួយជ្រោម​ជ្រែងបុណ្យតេត ពលកម្មនេះ។ ថ្លែងមតិក្នុងពិធី លោក Huynh Tuan Kiet ប្រធានសហព័ន្ធពលកម្ម ខេត្ត Dong Nai បានឲ្យដឹងថា ខេត្ត Dong Nai ជាខេត្តមួយមានចំនួនពលករច្រើនបំផុត។តាមនោះការបំផុសខែកម្មករជាកម្លាំងចលករសម្រាប់ជម្រុញឲ្យកម្មាភិបាល ស្ថាប័ន សហគ្រាសនិងសង្គមទាំងមូលរួមដៃរគ្នាថៃទាំពលករនិយោជិត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top