• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងនិងពង្រីកទំនាក់ទំនងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - កម្ពុជា

នាយប់ថ្ងៃទី ២៥ ខែកុម្ភ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានអញ្ជើញជាព្រះអធីបតីនៃពិធីលៀងសាយភោជន៍ជូន លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រកម្ពុជា បានមានការបន្ទូលលើកឡើងថា ទស្សនកិច្ចរបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) នឹងរួមវិភាគទានយ៉ាងសំខាន់ៗ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) អញ្ជើញថ្លែងសន្ទរកថា
ក្នុងពិធីលៀងសាយភោជន៍។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានជូនពរ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong)។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានលើកកែ និងជូនពរ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) អញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីលៀងសាយភោជន៍។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏បានមានព្រះបន្ទូលថា ដំណើរការឆ្ពោះទៅខាងមុខរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបានសមិទ្ធផលជាច្រើន ដោយសារការ​ជួយឧបត្ថម្​ភនិងការគាំទ្រពីបណ្តាប្រទេសបងប្អូនលើពិភពលោក ក្នុងនោះមានប្រទេសវៀតណាម។

រីឯលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) វិញបានលើកឡើងថា៖ វៀតណាមនិងកម្ពុជាជាប្រទេសជាតិខាងមានភូមិផងរបង ប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ បានរួមសុខរួមទុក្ខ ជួយគ្នាទៅវិញទៅមក ក្នុងបុព្វហេតុការពារ កសាងនិងអភិវឌ្ឍន៍នៅប្រទេសនិមួយៗ។

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) ជឿងជាក់ថា ទំនាក់ទំនងវៀតណាម កម្ពុជាកាន់តែរីកចំរើនថែមទៀត ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយន៍និងលើពិភពលោក​./.​

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម


លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top