នាយប់ថ្ងៃទី ២៥ ខែកុម្ភ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានអញ្ជើញជាព្រះអធីបតីនៃពិធីលៀងសាយភោជន៍ជូន លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
ព្រះមហាក្សត្រកម្ពុជា បានមានការបន្ទូលលើកឡើងថា ទស្សនកិច្ចរបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) នឹងរួមវិភាគទានយ៉ាងសំខាន់ៗ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) អញ្ជើញថ្លែងសន្ទរកថា
ក្នុងពិធីលៀងសាយភោជន៍។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានជូនពរ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong)។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានលើកកែ និងជូនពរ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) អញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីលៀងសាយភោជន៍។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏បានមានព្រះបន្ទូលថា ដំណើរការឆ្ពោះទៅខាងមុខរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបានសមិទ្ធផលជាច្រើន ដោយសារការជួយឧបត្ថម្ភនិងការគាំទ្រពីបណ្តាប្រទេសបងប្អូនលើពិភពលោក ក្នុងនោះមានប្រទេសវៀតណាម។
រីឯលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) វិញបានលើកឡើងថា៖ វៀតណាមនិងកម្ពុជាជាប្រទេសជាតិខាងមានភូមិផងរបង ប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ បានរួមសុខរួមទុក្ខ ជួយគ្នាទៅវិញទៅមក ក្នុងបុព្វហេតុការពារ កសាងនិងអភិវឌ្ឍន៍នៅប្រទេសនិមួយៗ។
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) ជឿងជាក់ថា ទំនាក់ទំនងវៀតណាម កម្ពុជាកាន់តែរីកចំរើនថែមទៀត ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយន៍និងលើពិភពលោក./.
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម