
តំណាងក្រសួងការពារជាតិ អាល់ហ្សេរី អង្គទូត អនុព័ន្ធយោធាជាច្រើនរូប នៃប្រទេសនានាបានអញ្ជើញចូលរួមក្នុងពិធីនេះ (TTXVN))
នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋធានី Algiers ប្រទេសអាល់ហ្សេរី ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី និងការិយាល័យអនុព័ន្ធយោធា បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃការបង្តើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨)។ តំណាងក្រសួងការពារជាតិ អាល់ហ្សេរី អង្គទូត អនុព័ន្ធយោធាជាច្រើនរូប នៃប្រទេសនានាបានអញ្ជើញចូលរួមក្នុងពិធីនេះ។
អញ្ជើញថ្លែងនៅទីនេះ លោក Pham Quoc Tru ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់របស់ស្ថានទូតវៀតណាមក៏ដូចជាការិយាល័យអនុព័ន្ធយោធាប្រចាំនៅ អាល់ហ្សេរី។ លោក Pham Quoc Tru ក៏បានសង្កត់ធ្ងន់អំពីទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរវៀតណាម និង អាល់ហ្សេរីនិយាយរួម និងរវាងកងទ័ពប្រជាជននៃប្រទេសេសទាំងពីរនិយាយដោយឡែក ជាពិសេសគឺការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងអំឡុងពេលតស៊ូរំដោះប្រទេសជាតិកាលពីអតីតកាល ក៏ដូចជាកសាង និងអភិវឌ្ឍន៍ប្រទេសេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម