ព័ត៌មាន

ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាមនិងអាល់ហ្សេរី


 តំណាងក្រសួងការពារជាតិ អាល់ហ្សេរី អង្គទូត អនុព័ន្ធយោធាជាច្រើនរូប នៃប្រទេសនានាបានអញ្ជើញចូលរួមក្នុងពិធីនេះ (TTXVN))

 នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅរដ្ឋធានី Algiers ប្រទេសអាល់ហ្សេរី ស្ថានទូតវៀតណាមប្រចាំនៅ​អាល់ហ្សេរី និង​ការិយាល័យ​អនុព័ន្ធ​យោធា បានរៀបចំពិធីរំលឹកខួបអ​នុស្សាវរីយ៍លើកទី ៧៤ ​នៃការ​បង្តើត​កង​ទ័ព​ប្រជា​ជន​វៀត​ណាម​ (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤  ថ្ងៃទី ២២ ខែធ្នូ ​ឆ្នាំ ២០១៨)។ តំណាងក្រសួងការពារជាតិ អា​ល់ហ្សេរី អង្គទូត​ អនុព័ន្ធយោធាជាច្រើនរូប នៃប្រ​ទេសនានាបានអញ្ជើញចូលរួមក្នុង​ពិធី​នេះ។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោក Pham Quoc Tru ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានសង្កត់ធ្ងន់ថា នេះគឺជា​សកម្មភាព​កិច្ចការបរទេស​ដ៏សំខាន់របស់​ស្ថានទូត​វៀត​ណាម​ក៏ដូច​ជាការិយាល័យ​អនុព័ន្ធ​យោធា​ប្រចាំ​នៅ ​អាល់ហ្សេរី។ លោក Pham Quoc Tru ក៏បានសង្កត់ធ្ងន់អំពីទំនាក់ទំ​នងប្រពៃណីដ៏ល្អប្រសើរ រវាង​​ប្រទេស​​ទាំងពីរ​​វៀត​ណាម និង អាល់ហ្សេរីនិយាយរួម និងរវាងកងទ័ព​ប្រជាជន​នៃប្រទេសេសទាំងពីរ​​និយាយ​ដោយ​ឡែក ​ជាពិសេសគឺការជួយឧបត្ថម្ភគ្នាទៅវិញ​ទៅមកក្នុ​ងអំឡុងពេល​តស៊ូរំ​ដោះប្រទេ​សជាតិ​កាល​ពីអតីតកាល​ ក៏ដូចជាកសាង និងអភិវឌ្ឍន៍ប្រទេសេស​ជាតិនាពេលបច្ចុប្បន្ននេះផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top