• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងនេប៉ាល់

នារសៀលថ្ងៃទី ៣១ សីហា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិ បត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ នៅទីក្រុង Tianjin និងបំពេញទស្សនកិច្ចការងារនៅចិន នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីនេ ប៉ាល់ លោក Khadga Prasad Sharma Oli។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់លោក Khadga Prasad Sharma Oli (រូបថត៖ VNA)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវបំណងចង់ពង្រឹងបន្ថែមទៀតនូវទំ នាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការល្អដែលត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់និងប្រជាជន នៃប្រទេសទាំងពីរពូនជ្រុំក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ... ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឱ្យសមស្របនឹងសក្តានុពល និងសេចក្តីប្រាថ្នារបស់ភាគីទាំងពីរ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន កិច្ចការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលកម្មាភិបាល និងនិយោជិកនេប៉ាល់; ទន្ទឹមនឹងនោះ លោកបានស្នើឲ្យនេប៉ាល់ផ្តោតការយកចិត្តទុកដាក់ និងគាំទ្រក្រុមសេដ្ឋកិច្ចធំៗ របស់វៀតណាម ក្នុងនោះមាន Viettel មកស្វែងរកឱកាស និងអនុវត្តសកម្មភាពវិនិយោគនិងធ្វើអាជីវកម្មនៅនេប៉ាល់៕

ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមអនុវត្តន៍កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ

ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមអនុវត្តន៍កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ

នារសៀលថ្ងៃទី ៣១ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

Top