• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី

នាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅវិមានប្រធានាធិបតី នៅទីក្រុងរ៉ូម ប្រធានាធិបតីអ៊ីតាលី Sergio Mattarella បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍យ៉ាងឱឡារិកចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នៅអ៊ីតាលី។
  ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី លោក Sergio Mattarella ក្នុងពិធីទទួលស្វាគមន៍ (រូបថត៖ Thong Nhat/TTXVN)  
  ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី លោក Sergio Mattarella ជួបពិភាក្សាគ្នាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ Thong Nhat/TTXVN)  

ពិធីទទួលស្វាគមន៍ត្រូវបានប្រារព្ធឡើងជាមួយនឹងពិធីការពិសេស។ បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកប្រធានាធិបតី Sergio Mattarella និងលោកប្រធានរដ្ឋ Vo Van Thuong បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការកិច្ចពិភាក្សា។

នៅក្នុងជំនួបពិភាក្សានោះ ថ្នាក់ដឹកនាំទាំងពីរបានជូនដំណឹងអំពីស្ថានភាពរបស់ប្រទេសនីមួយៗ ពិភាក្សាអំពីទិសដៅសម្រាប់វិធានការសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី ក៏ដូចជាពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ក្នុងវិស័យនយោបាយ និងការទូត ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកប ដោយប្រសិទ្ធភាព។ លើវិស័យសេដ្ឋកិច្ច ប្រធានាធិបតីអ៊ីតាលីបានឯកភាពតាមសំណើរបស់ភាគីវៀតណាម លើការដែល ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA); សភាអ៊ីតាលី ផ្តល់សច្ចាប័នយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងការពារការវិនិយោគរបស់សហភាពអឺរ៉ុប-វៀតណាម (EVIPA); គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឆាប់ដក កាតលឿង IUU សម្រាប់ការនាំចេញគ្រឿងសមុទ្រពីវៀតណាម

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូររវាងប្រជាជនតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល វប្បធម៌ - សិល្បៈ ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ...។ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យរដ្ឋាភិបាលអ៊ីតាលីបន្តយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមសម្របខ្លួន ប្រកប ដោយជោគជ័យក្នុងសង្គមប្រទេសសាមី។

ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ-ការពារជាតិ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; កិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង។

ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សា ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតី Sergio Mattarella ក៏បានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួន ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ីតាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប; តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក។ អំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត; ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top