• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសអ៊ីតាលីនិងបណ្តាប្រទេសអាស៊ាន

ពីទីនោះ តំណាងនៃប្រទេសនានានឹងពិភាក្សានិងឯកភាពលើយន្តការសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ការនិងទប់ស្កាត់បញ្ហាប្រឈមរួម ទាំងអស់នេះ។

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានប្រព្រឹត្តទៅសិក្ខាសាលាជាបន្តបន្ទាប់ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសអ៊ីតាលីនិងបណ្តាប្រទេសអាស៊ាន ដោយកិច្ចពិភាក្សាផ្តោតលើការវិភាគបញ្ហាប្រឈមដែលកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យឧក្រិដ្ឋកម្មដែលមានការរៀបចំជាមុន ភេរវកម្មអន្តរជាតិ គ្រឿងញៀន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការធ្វើចំណាកស្រុកខុសច្បាប់។ ពីទីនោះ តំណាងនៃប្រទេសនានានឹងពិភាក្សានិងឯកភាពលើយន្តការសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ការនិងទប់ស្កាត់បញ្ហាប្រឈមរួម ទាំងអស់នេះ។

ថ្លែងមតិក្នុងសម័យបើកសិក្ខាសាលានាថ្ងៃទី ៨ ខែវិច្ឆិកា អគ្គលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី Ettore Francesco Sequi បានសង្កត់ធ្ងន់ថា តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមានសារៈសំខាន់កាន់តែខ្លាំងឡើងទាក់ទងនឹងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ក្នុងនោះ អាស៊ានគឺជាករណីគំរូសម្រាប់និន្នាការនៃការធ្វើសមាហរណកម្មក្នុងតំបន់ ដោយប្រមូលផ្តុំនូវសេដ្ឋកិច្ចដែលមានថាមពលខ្លាំងបំផុតក្នុងពិភពលោក ជាមួយនឹងសមាមាត្រកើនឡើងនៃពាណិជ្ជកម្មអន្តរជាតិ។ ប្រទេសអ៊ីតាលីចាត់ទុកការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាព ទាំងទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌសហភាពអឺរ៉ុប (EU)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top