• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរី ដើម្បីកំណើនប្រកបដោយចីរភាព

នាព្រឹកថ្ងៃទី៧ ខែកក្កដា នៅទីក្រុងហាណូយ វេទិកាធុរកិច្ចតំបន់សិង្ហបុរី (SRBF) លើកទី៧ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីកំណើនប្រកបដោយចីរភាព”។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ថ្លែងនៅវេទិកា SRBF។ (រូបថត៖ TTXVN)

ប្រតិភូជាង៨០០ នាក់ ដែលជាថ្នាក់ដឹកនាំសហ គ្រាស មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកការទូតមកពីក្រុមហ៊ុននិងអង្គការជាង ៤២០ នៃ ប្រទេសចំនួន ៣២ បានចូលរួមក្នុងវេទិកានេះ។         
អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Le Minh Khai បានសង្កត់ធ្ងន់ថា នេះគឺជាវេទិកាដ៏មានអត្ថន័យសំខាន់ នៅពេលដែលត្រូវ បានប្រារព្ធឡើងជាលើកដំបូងនៅប្រទេសផ្សេងក្រៅសិង្ហបុរី។ ជាពិសេស ព្រឹត្តិការណ៍ នេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (១៩៧៣ - ២០២៣) និងខួបលើកទី១០ នៃការបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី (២០១៣ - ២០២៣)។ ឧបនាយករដ្ឋមន្ត្រី លោក  Le Minh Khai បានលើកច្បាស់ថា៖ វៀតណាមមានបំណងចង់ឱ្យសិង្ហបុរី ក្នុងតួនាទីជា មជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេក្នុងតំបន់ និងជាទីស្នាក់ការកណ្តាលនៃសម្ព័ន្ធ ក្រុមហ៊ុនឆ្លងដែន និងមូលនិធិវិនិយោគឈានមុខគេលើពិភពលោក នឹងបន្តជួយវៀត ណាមក្នុងការទទួលបានលំហូរទុនវិនិយោគ ប្រភពហិរញ្ញវត្ថុបៃតង និងនិរន្តរភាព។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា ឈានចូលទស្សវត្សរ៍ ទី៦នៃទំនាក់ទំនងទ្វេភាគី វៀតណាម និងសិង្ហបុរីនៅតែមានសក្ដានុពលជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការដែលចាំបាច់ត្រូវជំរុញបន្ថែមទៀត។ វៀតណាមជានិច្ច កាលកំណត់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្ម មានទីតាំងសំ ខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-សិង្ហបុរី។ ដូច្នេះ រដ្ឋាភិបាលវៀត ណាមជានិច្ចកាលរួមដំណើរ និងបង្កើតលក្ខខណ្ឌ ទាំងអស់សម្រាប់វិនិយោគិននិយាយ រួម និងវិនិយោគិនសិង្ហបុរីនិយាយដោយឡែក ដើម្បីមានបរិយាកាសវិនិយោគដ៏ អំណោយផលនៅវៀតណាម។
ក្នុងឱកាសនេះ ភាគីនានាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ចំនួន ១២ ស្តីពីនិរន្តរភាព ឌីជីថលភាវូបនីយកម្ម សេវាកម្មហិរញ្ញវត្ថុ និងការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីជំរុញកាលានុវត្តភាពសហប្រតិបត្តិការរវាងសិង្ហបុរីនិងវៀតណាម ក៏ដូចជាក្នុងតំបន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top