នៅក្នុងអត្ថបទនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលកំណត់ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ជាគោលជំហរដ៏ឥតងាករេ ជាតម្រូវការសត្យានុម័ត ជាជម្រើសជាយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងនៅក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ស្វ័យភាព ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិធិធកម្ម។ បក្ស និងរដ្ឋចិនក៏ចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងការទូតអ្នកជិតខាង ហើយមានឋានៈដ៏ សំខាន់នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់ចិនផងដែរ។
ដើម្បីឲ្យទំនាក់ទំនងវៀតណាម-ចិនបំពេញតាមតម្រូវការថ្មីនៃសម័យកាល និងភារកិច្ចអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនីមួយៗ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើឲ្យភាគីទាំងពីរត្រូវបន្តពង្រឹងមូលដ្ឋានគ្រឹះនយោបាយ; រក្សាការផ្លាស់ប្តូរជាន់ខ្ពស់ជាប្រចាំ បង្កើនការចែករំលែកយុទ្ធសាស្ត្រ ពង្រីកឲ្យបានល្អនូវតួនាតីនៃយន្តការដែលមានស្រាប់ និងអនុវត្តន៍កិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពលើគ្រប់ក្របខ័ណ្ឌ ក៏ដូចជាគ្រប់ផ្នែកនិងគ្រប់កម្រិតផងដែរ។ នៅក្នុងដំណាក់កាលខាងមុខ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងពី "ការបង្កើនទំហំ" ទៅជា "ការបង្កើនគុណភាព"; ពីការពង្រីកពាណិជ្ជកម្មទៅជាការតភ្ជាប់កាន់តែស៊ីជម្រៅរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ច្រករបៀងសេដ្ឋកិច្ច ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ វៀតណាមមានបំណងចង់រួមជាមួយចិន ពន្លឿនការអនុវត្តគម្រោងតភ្ជាប់ផ្លូវដែក ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន (ភស្តុភារកម្ម ច្រកទ្វារព្រំដែនឆ្លាតវៃ។ល។) ជំរុញការអភិវឌ្ឍពាណិជ្ជកម្មឲ្យកាន់តែមានតុល្យភាព ស្អាតស្អំ និង ចីរភាពជាងមុន; បង្កើតលក្ខខណ្ឌសម្រាប់លំហូវិនិយោគរបស់ចិនចូលមកវៀតណាម ផ្តោតកាន់តែខ្លាំងឡើងលើវិស័យដែលវៀតណាមមានអាទិភាព និងចិនមានប្រៀបខ្លាំង។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គួរតែក្លាយជាចំណុចលេចធ្លោថ្មីនៃទំនាក់ទំនងវៀតណាម-ចិន៕







