• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សារភ្ជាប់សហគមន៍ រឹតចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ដើម្បីអបអរសាទរទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូល (ថ្ងៃទី១៨ ខែវិច្ឆិកា) និងទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) នាយប់ថ្ងៃទី ២១ ខែវិច្ឆិកា នៅរដ្ឋធានីវៀងចន្ទន៍ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវ បានសហការជាមួយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅក្រៅប្រទេស (ក្រសួងការបរទេស) រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “ការផ្សារភ្ជាប់សហគមន៍ និងការរឹតចំណងមិត្តភាព វៀតណាម - ឡាវ”។

ការសម្តែងទាំងនេះបានរួមបញ្ចូលគ្នានូវលក្ខណៈពិសេសប្លែកៗនៃវប្បធម៌វៀតណាម និងឡាវ (រូបថត៖ VNA)

កម្មវិធីនេះបាននាំមកជូនទស្សនិកជននូវទស្សនីយភាពចម្រៀង និងរបាំពិសេសៗជាច្រើន ដែលសរសើរពីមាតុភូមិ ប្រទេសជាតិ ប្រជាជនវៀតណាម ប្រពៃណីវប្បធម៌ជាតិ និងចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការផ្សារភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។ តាមរយៈកម្មវិធីនេះ ស្ថានទូតវៀតណាមប្រចាំនៅឡាវ មានបំណងចង់ឱ្យបងប្អូនអាណិកជនវៀតណាមមានឱកាសជួបជុំ ផ្លាស់ប្តូរ ចែករំលែកមនោសញ្ចេតនា និងបង្កើនភាពជិតស្និទ្ធជាមួយមាតុភូមិ និងប្រទេសជាតិ។ ការនាំយកកម្មវិធីសិល្បៈវៀតណាមមកបម្រើជូនសហគមន៍ជនជាតិវៀតណាមនៅឡាវ បានរួមចំណែកឆ្លើយតបទៅនឹងតម្រូវការនៃការកម្សាន្តផ្នែកវប្បធម៌ ការថែរក្សាភាសាវៀតណាម អត្តសញ្ញាណវប្បធម៌ និងការបណ្តុះមនោសញ្ចេតនាឆ្ពោះទៅរកឫសគល់នៅក្នុងសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស៕

តាម​ vovworld.vn/km-KH/

ក្រុងកឹនធើបើកពិធីបុណ្យអកអំបុក - អុំទូកង ឆ្នាំ២០២៦

ក្រុងកឹនធើបើកពិធីបុណ្យអកអំបុក - អុំទូកង ឆ្នាំ២០២៦

កម្មវិធីសិល្បៈអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងពិធីបុណ្យអកអំបុក - អុំទូកង ក្រុងកឹនធើ ឆ្នាំ២០២៦ បានបើកនាយប់ថ្ងៃទី២១ ខែវិច្ឆិកា នៅក្រុងកឹនធើ។

Top