ក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍ វៀតណាមនៅអង្គការសហប្រជាជាតិ បានប្រគល់ឯកសារបកប្រែជាភាសាវៀត ណាមនៃ “កតិកាសញ្ញាដើម្បីអនាគត” (Pact for the Future) ដល់ប្រធានមហាសន្និ បាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ លោក Philemon Yang។ ឯកសារនេះ ដែលត្រូវបានអនុម័តដោយមេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលអនាគត កាល ពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំមុននៅទីក្រុងញូវយ៉ក បានកំណត់ចក្ខុវិស័យនិងទិសដៅ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើនដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ពង្រឹងប្រព័ន្ធពហុភាគី និងលើកកម្ពស់តួនាទី ក៏ដូចជាប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិផងដែរ។
ឯកសារបកប្រែជាភាសាវៀតណាម និងភាសាផ្សេងទៀតនៃ កតិកាសញ្ញាដើម្បី អនាគត នឹងត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិ។ នៅអាស័យដ្ឋាន៖
https://www.un.org/pga/79/multilingualism-in-action-translations-of-the-pact-for-the-future-in-global-languages-2/
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ UN ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet បានអះអាងនូវការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម និងរបៀបវារៈរបស់អង្គការសហប្រជាជាតិ ជាពិសេសដំណើរការ និងគំនិតផ្តួចផ្តើម ជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកំពស់ប្រសិទ្ធភាពនៃ ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលផងដែរ៕