• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយសម្រស់នៃអាវភាយវៀតណាមនៅទ្វីបអឺរ៉ុប

នៅរដ្ឋធានី Praha សាធារណរដ្ឋឆែក នឹងប្រារព្ធឡើងពិធីប្រឡង អាវផាយសំរាប់ភរិយា នៅទូទាំងទ្វីបអឺរ៉ុប ក្នុងខែមិថុនា ឆ្នាំ២០១៨ ដោយមានគោលបំណង់លើកតម្កើងភាពស្រស់ ស្អាតរបស់ អាវផាយវៀតណាម ។

សន្និសីទកាសែតផ្សព្វផ្សាយសម្រស់នៃអាវភាយវៀតណាមនៅទ្វីបអឺរ៉ុប

នេះគឺការប្រឡងថ្នាក់ទ្វីបដ៏ធំមួយដែលត្រូវបានរៀបចំឡើងនៅសាធារណរដ្ឋឆេក ក្រោមការជួយឧបត្ថម្ភរបស់សហព័ន្ធសមាគមជនជាតិវៀតណាមនៅអឺរ៉ុប។ ការប្រឡងនេះគឺជាវេទិកាមួយសម្រាប់ភរិយាទាំងឡាយនៅលើទូទាំង​ទ្វិបអឺរ៉ុបដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីភាពស្រស់ស្អាតរបស់អាវផាយវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ ព្រមទាំងលើកទឹកចិត្តជំនាន់យុវជនវ័យក្មេងវៀតណាមដែលរស់នៅក្រៅប្រទេសអាចយល់ដឹងនិងស្រឡាញ់អាវផាយវៀតណាមច្រើនថែមទៀតផងដែរ។

ក្នុងសន្និសីទកាសែតមួយដែលត្រូវបានប្រារព្ធឡើងនៅរដ្ឋធានី Praha នាថ្ងៃទី ៧ ខែមេសា លោក  Pham Gia Hau ប្រធានសមាគមវប្បធម៍សិល្បៈវៀតណាម នៅប្រទេសឆេក និងជាប្រធានគណៈកម្មការចាត់តាំងកម្មវិធីប្រឡងនេះបានឲ្យដឹងថា ចាប់ពីដើមខែមិនា ឆ្នាំ២០១៨ គណៈកម្មការចាត់តាំងពិធី បានទទួលការចាប់អារម្មណ៍ច្រើន​ពីបេក្ខនារីដែលមកពីបណ្តាប្រទេសអឺរ៉ុបជាច្រើនដូចជាប្រទេសអាល្លឺម៉ង់ ហុងគ្រី ប៉ូឡូញ ស្លូវ៉ាគី បារាំង ហូឡង់ ជាដើម ។ល។ តាមការគ្រោងទុកថាគណៈកម្មការចាត់តាំងកម្មវិធីនឹងជ្រើសរើសបានបេក្ខនារីចំនួន ១០០ នាក់ ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១៥-១៦ ខែមិថុនា) ។

គណៈកម្មការចាត់តាំងកម្មវិធីសង្ឃឹមថាការប្រឡងនេះនឹងរៀបចំឡើង ២ ឆ្នាំម្តង ហើយត្រូវបានរៀបប្តូរវែណនៅបណ្ដាប្រទេសក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top