• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្លាស់ប្ដូរថ្មីការងារឃ្លាំមើលដើម្បីស្ថាបនាការអភិវឌ្ឍ

ក្នុងសុន្ទរកថាបើកវេទិកា លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវឃ្លាំមើលជាប្រចាំ ដើម្បីស្វែងរកបញ្ហាជំពាក់ ជំពិន និងដោះស្រាយការលំបាកឲ្យទាន់ពេលវេលា។
វេទិការរដ្ឋសភាស្ដីពីសកម្មភាពឃ្លាំមើល។ (រូបថត៖ រដ្ឋសភា)

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមបានរៀបចំវេទិការរដ្ឋសភាស្ដីពីសកម្មភាពឃ្លាំមើលដោយប្រធានបទ “ការឃ្លាំមើលរបស់រដ្ឋសភាដើម្បីស្ថាបនាការអភិវឌ្ឍ”។ នេះជាលើកទីមួយហើយ ដែលរដ្ឋសភារៀបចំវេទិកា។

ក្នុងសុន្ទរកថាបើកវេទិកា លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវឃ្លាំមើលជាប្រចាំ ដើម្បីស្វែងរកបញ្ហាជំពាក់ ជំពិន និងដោះស្រាយការលំបាកឲ្យទាន់ពេលវេលា៖

“ក្នុងស្ថានភាពបច្ចុប្បន្ន ក្នុងការអនុវត្តគំរូអាជ្ញាធរ ២កម្រិតនោះ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាត្រូវឃ្លាំមើលច្បាប់ អនុក្រឹត្យ និងសារាចរ ដើម្បីមើលថា តើអនុក្រឹត្យ តាមទាន់ច្បាប់ដែលបានចេញផ្សាយដែរឬអត់; តើអនុក្រឹត្យនេះសមស្របនឹងច្បាប់ដែរឬអត់ តើសារាចរសមស្របនឹងអនុក្រឹត្យឬច្បាប់ដែរឬអត់។ នេះជាបញ្ហាដែលត្រូវតែធ្វើជាប្រចាំ និងធ្វើដោយចៃដន្យដើម្បីរកឃើញបញ្ហាជំពាក់ជំពិន និងដោះស្រាយការលំបាកឲ្យទាន់ពេលវេលា”។

វេទិកានេះបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដោយមានប្រធានបទចំនួន២៖ “សកម្ម ភាពឃ្លាំមើលរបស់រដ្ឋសភារួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ” និង “សកម្មភាពឃ្លាំមើលរបស់រដ្ឋសភា រួមចំណែកសុក្រិតស្ថាប័ន គោលនយោបាយ និងច្បាប់”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top