• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកអាកាសចរណ៍ត្រៀមរៀបចំយ៉ាងសកម្មដើម្បីបើកជើងហោះហើរក្នុងស្រុកឡើងវិញ

អាកាសយានដ្ឋានទាំងនេះត្រូវមានកន្លែងរាយការណ៍សុខាភិបាល ស្កេនលេខកូដ QR រៀបចំការធ្វើតេស្តដោយតេស្តអង់ទីកររហ័ស SARS-CoV-2; រៀបចំបន្ទប់ធ្វើចត្តាឡីស័កជាដើម។
 

(រូបថត៖ VNA)


ទាក់ទងនឹងការត្រៀមរៀបចំលក្ខខ័ណ្ឌហោះហើរក្នុងស្រុកជាប្រចាំ ក្នុងបរិបទធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ខ្ពស់បំផុតនោះ តំណាងនាយកដ្ឋានអាកាសចរណ៍ វៀតណាមបានផ្ញើឯកសារជាបន្ទាន់មួយ ដោយណែនាំដល់បណ្ដាអង្គភាពក្នុងផ្នែកអនុវត្តន៍រាល់សកម្មភាពតាមសំណើររបស់ក្រសួងគមនាគមន៍ និងដឹកជញ្ជូន។ នាយកដ្ឋានអាកាសចរណ៍បានស្នើឲ្យ ស្ថាប័នអាកាសយានដ្ឋាន ពិនិត្យឡើងវិញនូវផែនការ ក្នុងការទទួលភ្ញៀវចេញចូលអាកាសយានដ្ឋាន ដើម្បីធានាសុវត្ថិភាពអាកាសចរណ៍ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ។

អាកាសយានដ្ឋានទាំងនេះត្រូវរៀបចំកន្លែងរាយការណ៍សុខាភិបាល ស្កេនលេខកូដ QR រៀបចំការធ្វើតេស្តដោយតេស្តអង់ទីកររហ័ស SARS-CoV-2; រៀបចំបន្ទប់ធ្វើចត្តាឡីស័កជាដើម។ ចំពោះក្រុមហ៊ុនអាកាសចរណ៍តម្រូវធ្វើការបូកសរុបព័ត៌មានរបស់អ្នកដំណើរនៅលើជើងហោះហើរ ហើយបញ្ជូន ទៅកាន់អាជ្ញាធរអាកាសយានដ្ឋាន ៣០ នាទីមុនពេលចេញដំណើររបស់យន្តហោះ។ បញ្ជីជើងហោះហើរត្រូវបានចាត់ថ្នាក់ជាក្រុមអ្នកដំណើរ ហើយបូកសរុបតាមមូលដ្ឋាននានា មុនពេលបញ្ជូនទៅកាន់ស្ថាប័នអាកាសយានដ្ឋាន តាម​បទប្បញ្ញត្តិ​ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top