• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្តល់ជំនួយឧបត្ថម្ភដល់ជនវៀតណាមនៅម៉ាឡេស៊ីដែលរងផលប៉ះពាល់ដោយទឹកជំនន់

នាថ្ងៃទី ២៦ ខែធ្នូ ស្ថានទូតវៀតណាម និងសហគមន៍ជនវៀតណាមនៅប្រទេសម៉ាឡេស៊ី បានរៀបចំពិធីបរិច្ចាគនិងជួយឧបត្ថម្ភជនរួមជាតិវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅរដ្ឋ Selangor ដែលរងផលប៉ះពោល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។

ការប្រគល់អំណោយដល់ពលករវៀតណាមដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅទីក្រុង Klang រដ្ឋ Selangor។(រូបថត៖ Manh Tuan/TTXVN)


ដោយមានការគាំទ្រពីស្ថានទូត វៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី សប្បុរសជន និងគណៈកម្មការទំនាក់ទំនងរដ្ឋ Penang រដ្ឋ Johor និងក្រុមអ្នកស្ម័គ្រចិត្ត នៃគណៈកម្មការទំនាក់ទំនងរដ្ឋ Selangor បានប្រគល់អំណោយចំនួន ៥០កញ្ចប់ រួមមានទំនិញប្រើប្រាស់ចាំបាច់ សម្រាប់ប្រគល់ជូនដល់កម្មករ និងក្រុមគ្រួសារកូនប្រសារស្រីវៀតណាម។ ការយកចិត្តទុកដាក់ ចែករំលែក និងការគាំទ្រដ៏ទាន់ពេលវេលាពីស្ថានទូត និងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី បានជួយសហគមន៍ជនវៀតណាមនៅទីនេះ ជំនះពុះពារលើការលំបាក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top