
ផ្សារណាត់ VITM ហាណូយឆ្នាំ២០១៧ទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកទស្សនា (រូបថត៖dantri)
ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម (VITM ហាណូយ) ឆ្នាំ២០១៧ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ។នេះជាព្រឹត្តិការណ៍លេចធ្លោនៃផ្នែកទេសចរណ៍វៀតណាមដែលត្រូវបានរៀបចំឡើងនាខែមេសាជារៀងរាល់ឆ្នាំ។ VITM ហាណូយឆ្នាំ២០១៧មានការចូលរួមរបស់សហគ្រាសស្ថាប័នគ្រប់គ្រង ពន្លឿនទេសចរណ៍ប្រមាណ៦៥០អង្គភាពក្នុងស្រុក ព្រមទាំងប្រទេសនិងតំបន់ដែនដីចំនួន២៥ ទៀតដូចជាកូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន ថៃ ឡាវសឹង្ហបុរីជាដើម។ចំណុចគួរឲ្យចាប់អារម្មណ៍នៃ VITM ឆ្នាំនេះ គឺមហោស្រពម្ហូបអាហារតាមដងផ្លូវអន្តរជាតិដែលត្រូវបានរៀបចំឡើងជាលើកដំបូងដោយមានការចូលរួមរបស់អ្នកចុងភៅរាប់សិបនាក់នៅក្នុងនិងក្រៅប្រទេស។ ថ្លែងមតិនៅពិធីប្រារព្ធ លោក Huynh Vinh Ai អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានសង្កត់ធ្ងន់ថា៖
“ក្នុងនិន្នាការប្រកួតប្រជែងនិងសកលភាវូបនីយកម្មនាបច្ចុប្បន្ន ដើម្បីរក្សានិងបើកទូលាយទីផ្សារទេសចរណ៍នោះ ការងារពន្លឿននិងផ្សព្វផ្សាយកាន់តែដើរតួនាទីសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ VITM ហាណូយត្រូវបានបញ្ជាក់ថាជាព្រឹត្តិការណ៍ ទេសចរណ៍ល្បីល្បាញ់ដោយទាក់ទាញការយកចិត្តទុកដាក់និងការចូលរួមរបស់ សហគ្រាសទេសចរណ៍ ដឹកជញ្ជូនជាតិនិងអន្តរជាតិ ហើយជាកន្លែងដើម្បីតំបន់នានាឧទ្ទេសនាមអំពីផលិតផលថ្មីនិងទីកំសាន្តថ្មីផងដែរ”។ VITM ហាណូយឆ្នាំ២០១៧ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ មេសា៕
តាម VOV5-វិទ្យុសម្លេងវៀតណាម