• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធទិវាកាហ្វេវៀតណាមលើកទី២ឆ្នាំ២០១៨

នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមស្រុក Gia Nghia ខេត្ត Dak Nong បានប្រារព្ធទិវាកាហ្វេវៀតណាមលើកទី២។ ក្រោមប្រធានបទ “អភិវឌ្ឍន៍កាហ្វេវៀតណាមប្រកបដោយចីរភាព” ទិវាកាហ្វេវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃ ទី១១ ខែធ្នូ។

ការសម្តែងសិល្បៈក្នុងពិធី (រូបថតៈ congthuong.vn )

ថ្លែងនៅពិធីប្រារព្ធ លោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួង កសិកម្មនិងអភិវឌ្ឍជនបទវៀតណាម បានអោយដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់អ្នកដាំកាហ្វេក៏ដូចជារបស់សហគ្រាសកែច្នៃនិងធ្វើអាជីវកម្មកាហ្វេដែរ បាននាំវៀតណាមក្លាយទៅជាទីផ្សារឈរលំដាប់ទី២អំពីការនាំចេញកាហ្វេលើពិភពលោក។

នាថ្ងៃដដែល នៅខេត្ត Dak Nong បានប្រព្រឹត្តទៅសិក្ខាសាលាស្ដិពីការអភិវឌ្ឍផ្នែកកាហ្វេវៀតណាមប្រកបដោយ​ចីរភាព​។ នាសព្វថ្ងៃ វៀតណាមមានផ្ទៃដីដុះកាហ្វេប្រមាណ៦៤៥ពាន់ហិកតា ដែលទទួលបានទិន្នផលជាមធ្យម​២​តោន​ គ្រាប់កាហ្វេក្នុងមួយហិកតា។ ក្នុងឆ្នាំ២០១៧ ទំហំនាំចេញទំនិញកាហ្វេគ្រាប់របស់វៀតណាមសម្រេចបានប្រមាណ ៣ ពាន់ ២ រយលានដុល្លាអាមេរិក។

លោក Truong Thanh Tung បានអះអាងថាទិវាកាហ្វេវៀតណាមគឺជាព្រឹត្តិការណ៍ដ៏សំខាន់
សម្រាប់ជម្រុញពាណិជ្ជកម្មកាហ្វេ (រូបថតៈcongthuong.vn )

លោក Truong Thanh Tung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានអោយដឹងថា៖ “ដើមកាហ្វេជាដំណាំមុខព្រួញរបស់យើងខ្ញុំ។ ដោយហេតុនេះ ការរៀបចំរចនាសម្ព័ន្ធផ្នែកកាហ្វេឡើងវិញ ត្រូវបានកំណត់ទិសដៅក្នុងខឿនកសិកម្មរបស់ខេត្តចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០និងទស្សនៈវិស័យដល់ឆ្នាំ២០៣៥។

ដើម្បីផលិតកាហ្វេប្រកបដោយចីរភាពនោះ គឺដំបូងបង្អស់ត្រូវយកចិត្តទុកដាក់ដល់ដើមពូជ បន្ទាប់មកគឺបញ្ហារៀបចំការដាំដុះយ៉ាងដូចម្ដ៉េច ហើយស្រោចទឹកយ៉ាងម៉េចអោយបានសន្សំសម្ចៃ ហើយបញ្ហាសំខាន់បំផុតគឺការ​កែច្នៃ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top