លោក Do Van Chien សង្ឃឹមថា នាពេលខាងមុខ នឹងបន្តទទួលបានការឧបត្ថម្ភពីស្ថាប័ន អង្គភាពអាជីវកម្ម អង្គការ ក្រុម បុគ្គលក្នុងប្រទេស និងប្រជាជនវៀតណាមនៅបរទេស ជនបរទេសដែលកំពុងធ្វើការ និងរស់នៅ វៀតណាម ដើម្បីមានប្រភពជំនួយបន្ថែមទៀត សម្រាប់ជួយប្រជាជននៅតាមបណ្តាខេត្តស្តារជីវភាពរស់នៅឡើងវិញ បន្ទាប់ពីប៉ុន្មានថ្ងៃរងខ្យល់ព្យុះបក់បោក ទឹកជំនន់កន្លងមក។
សូមរំលឹកឡើងវិញថា ក្នុងខែកញ្ញាកន្លងមកនេះ ព្យុះ Ragasa និងព្យុះ Bualoi បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនក្នុងតំបន់ជាច្រើន។ ជាពិសេស ព្យុះ Bualoi និងចរាចរខ្យល់របស់វា បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងទ្រព្យសម្បត្តិ នៅក្នុងតំបន់ភាគខាងជើង និងតំបន់ភាគកណ្តាលប៉ែកខាងជើង។ យោងតាមស្ថិតិ ព្យុះ Bualoi និងទឹកជំនន់ ការរអិលបាក់ដី និងខ្យល់កួចបានសម្លាប់មនុស្ស ៥៦ នាក់ បាត់ខ្លួន ១១ នាក់ និងរបួស ១៧២ នាក់; ផ្ទះជិត ២០០.០០០ ខ្នងត្រូវដួលរលំ និងរងការខូចខាត។ ហើយសត្វពាហនៈ និងបសុបក្សីរាប់រយរាប់ពាន់ក្បាលត្រូវងាប់ ឬត្រូវខ្ចាត់ខ្ចាយ៕