• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសង្កត់ធ្ងន់លើគោលនយោបាយកំណែទម្រង់និងកំណើនរបស់វៀតណាម

សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយព័ត៌មានក្នុងពេលដំណាលគ្នាអំពីសម័យបិទមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី ២៣ ខែមករា នៅទីក្រុងហាណូយ។
គណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម បង្ហាញមុខចំពោះ មហាសន្និបាត។ រូបថត៖ VOV

ទីភ្នាក់ងារសារព័ត៌មានក្នុងតំបន់ និងអន្តរជាតិជាច្រើន ក្នុងនោះមានទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ   កាសែត Laotian Times និងសារព័ត៌មានលោកខាងលិចដូចជា Bloomberg និង AFP បានសង្កត់ធ្ងន់ថា គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានជ្រើសតាំងជាឯកច្ឆ័ន្ទលោក តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣  បន្តកាន់តំណែងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤។ នេះត្រូវបានចាត់ទុកថា ជាការបង្ហាញយ៉ាងច្បាស់ ការឯកភាពខ្ពស់នៅក្នុងបក្សកុម្មុយនិស្តវៀតណាម ដែលរួមចំណែកដល់ការធានាស្ថិរភាព និងនិរន្តរភាពក្នុងការដឹកនាំប្រទេសជាតិ។

មតិសាធារណៈអន្តរជាតិក៏បានយកចិត្តទុកដាក់ដល់ការដែលមហាសន្និបាតលើកទី ១៤ បានសុក្រិតការិយាល័យនយោបាយសម្រាប់អាណត្តិថ្មី ដោយមានរចនាសម្ព័ន្ធដែលត្រូវបានចាត់ទុកថារួមបញ្ចូលគ្នាយ៉ាងសុខដុមរមនា មានលក្ខណៈមរតក និងនវានុវត្តន៍ ដោយបំពេញតាមតម្រូវការភាពជាអ្នកដឹកនាំនៅក្នុងបរិបទដែលវៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ឆ្ពោះទៅទំនើបកម្មប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

សារព័ត៌មាន AP (អាមេរិក) បានកត់សម្គាល់ថា ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស តូ ឡឹម វៀតណាមបានអនុវត្តកំណែទម្រង់រដ្ឋបាល និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយបំផុតចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលប្រទេស បានចាប់ផ្តើម កិច្ចការផ្លាស់ប្តូរថ្មី និងការបើកចំហសេដ្ឋកិច្ច។

យោងតាម AFP (បារាំង) ការដែលលោកអគ្គលេខាបក្សតូ ឡឹម ជាប់ឆ្នោតសារជាថ្មីកាន់តំណែងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៤ បង្ហាញពីការគាំទ្ររបស់បក្សកុម្មុយនិស្តវៀតណាមចំពោះទិសដៅជំរុញកំណើន និងតម្រង់ទិសកំណែទម្រង់ដែលខ្លួនបានដាក់ចេញ។ AFP បានចាត់ទុកថា ក្នុងអំឡុងពេលកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ អគ្គលេខាបក្ស លោក តូ ឡឹម បានជំរុញកំណែទម្រង់ជាច្រើន សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងដឹកនាំ ដែលត្រូវបានពិពណ៌នាថា មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ។

ទីភ្នាក់ងារ Bloomberg បានអត្ថាធិប្បាយថា អគ្គលេខាបក្ស លោក តូ ឡឹម បានជំរុញការកែសម្រួល និងកំណែទម្រង់សំខាន់ៗជាច្រើន នៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ និងការគ្រប់គ្រងរដ្ឋ ដែលចាត់ទុកថាជាការផ្លាស់ប្តូរដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ សំដៅកែលម្អប្រសិទ្ធភាពអភិបាលកិច្ច និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

ជារួម ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបានវាយតម្លៃថា ការដែលមហាសន្និបាតលើកទី ១៤ របស់បក្ស បង្ហើយរបៀបវារៈ សុក្រិតក្បាលម៉ាស៊ីនដឹកនាំ និងការអនុម័តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារនៃស្ថិរភាពនយោបាយ ឯកភាពផ្ទៃក្នុង និងទិសដៅអភិវឌ្ឍន៍ដោយឥតឈប់ឈររបស់បក្សកុម្មុយនិស្តវៀតណាមក្នុងអាណត្តិថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top