• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់វៀតណាម


 ទិដ្ឋភាពនៅខាងក្រៅកន្លែងដាក់នៅដាច់ដោយឡែកមួយនៅវៀតណាម  (រូបថត៖ Reuters)
 

សារព័ត៌​មានតាមអ៊ិនធឺរណែត អង្គការសេដ្ឋកិច្ច និងស្ថានីយ៍ទូរ​ទស្សន៍​អន្តរ​ជាតិ​ជាច្រើន​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​គំរូ​របស់ វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងធ្វើ​ការ​វិភាគ​យ៉ាង​ស៊ី​ជម្រៅដើម្បីដកបទពិសោធន៍ល្អ​ៗពីប្រទេស វៀតណាមផងដែរ។
 
កាសែត Financial Times និងគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក (Weforum) មានអត្ថបទសរសេរ​កាល​ពីខែ​មីនា​ឆ្នាំ ២០២០ ដោយសង្កត់ធ្ងន់ថា    វៀតណាមមានករណីឆ្លងជំងឺ Covid-19 ទាប ហើយ​មិន​ទាន់​កត់​ត្រា​អ្នក​ស្លាប់ ដោយជំងឺរាតត្បាតនេះទេ។ វៀតណាម​មាន​ភាព​ម្ចាស់​ការ​ក្នុង​ការរក​ឃើញ​ពីហានិភ័យ​នៃជំងឺ​រាតត្បាត​ Covid-19 និងកៀងគរបាននូវប្រភពធន​ធាននានាប្រកប​ដោយប្រសិទ្ធភាព ដើម្បីទប់​ស្កាត់​នឹង​ការរីករាល​ដាល​នៃជំងឺនេះផងដែរ។ Finacial Times បានឲ្យដឹងថាវៀតណាមបានក្លាយ​ជាគំរូនៃ​ការប្តេជ្ញាចិត្ត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លងនេះក្រោមលក្ខខ័ណ្ឌធនធានមានកំណត់។ ទ​ន្ទឹមនឹងនេះ ស្ថានីយ៍ទូរទស្ស​ន៍អាឡឺម៉ង់ DW ក៏បានមានអត្ថបទវិភាគអំពីប្រៀប​ខ្លាំងរបស់វៀតណាមក្នុងការប្រយុទ្ធ​ប្រឆាំង នឹងជម្ងឺ Covid-19 ហើយបានកត់សម្គាល់ អំពីតួនាទី​របស់កង​ទ័ពនិង​ប្រព័ន្ធ​នយោបាយ​វៀត​ណាម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid- 19។ DW ក៏ទទួលស្គាល់ថាស្មារតីស្នេហាជាតិនិងមោទនភាពជាតិ គឺជាកម្លាំង​ចលករ​ដ៏សំខាន់​សម្រាប់ប្រជាជន​វៀតណាម ដើម្បីជួយ​គាំទ្រនិង​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បុព្វហេតុ​រួមផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top