• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយចិន៖ សេដ្ឋកិច្ចវៀតណាមងើបឡើងវិញលឿនជាងការរំពឹងទុក

ប្រព័ន្ធផ្សព្វផ្សាយចិននៅក្នុងអត្ថបទមួយអំពីសេដ្ឋកិច្ចរបស់វៀតណាមកាលពីថ្ងៃទី ១ ខែកក្កដាបានវាយតម្លៃទិន្នន័យសេដ្ឋកិច្ចរបស់វៀតណាមដែលទើបនឹងចេញផ្សាយ គឺជាលទ្ធផលដ៏ល្អក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានបង្ហាញពីការងើបឡើងវិញលឿនជាងការរំពឹងទុក។
នៅឆមាសទីមួយនៃឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុប - GDP របស់វៀតណាមបានកើនឡើង ៦,៤២% ។ រូបភាព៖ VOV

អត្ថបទនេះត្រូវបានបង្ហោះនៅលើ Yicai វេទិកាព័ត៌មានហិរញ្ញវត្ថុ និងអាជីវកម្មឈានមុខគេរបស់ប្រទេសចិន។ អត្ថបទបានសរសេរថា យោងតាមតួរលខថ្មីបំផុតដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ៦,៤២% អត្រាកំណើនបានប្រសើរឡើង និងជាលទ្ធផលល្អបើធៀបនឹងតួលេខឆ្នាំថ្មីៗនេះនិន្នាការងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាម គឺលើសពីការរំពឹងទុករបស់រដ្ឋាភិបាលវៀតណាម

អត្ថបទបានពន្យល់ថា ឈានចូលឆ្នាំ២០២៤ តម្រូវការពីដៃគូពាណិជ្ជកម្មធំៗរបស់វៀតណាម ដូចជាអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានកើនឡើង ដែលជំរុញសេដ្ឋកិច្ចវៀតណាម។ ទន្ទឹមនឹងការកើនឡើងនៃតម្រូវការខាងក្រៅ ការវិនិយោគពីបរទេសក៏បង្កើនល្បឿនលំហូរមូលធនចូលវៀតណាមផងដែរ។ យោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាមបានឱ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ វៀតណាមបានទាក់ទាញទុនវិនិយោគបរទេសជិត ១៥,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគណនាតាមគម្រោងវិនិយោគ គម្រោងថ្មីរបស់ចិនជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានចំនួន ២៩,១% នៃគម្រោងវិនិយោគបរទេសសរុបនៅក្នុងប្រទេសវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំនេះ។

លោក Zhu Sixin នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានសិក្សាអន្តរជាតិសៀងហៃ នៅពេលឆ្លើយបទសម្ភាសរបស់ Yicai បានវាយតម្លៃថា សេដ្ឋកិច្ចរបស់ប្រទេសចិន និងវៀតណាមមានការរីកចម្រើនខ្លាំង។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យបច្ចេកវិជ្ជាខ្ពស់បន្តកាន់តែស៊ីជម្រៅ បង្កើតបរិយាកាសកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

នាយប់ថ្ងៃទី ៣ ខែតុលា ម៉ោងក្នុងស្រុក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋាន Dublin រដ្ឋធានី Dublin បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់។

Top