• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងអំពាវនាវឲ្យអាមេរិកអនុវត្តន៍តាមការព្រមព្រៀង កំពូល

 នាថ្ងៃទី២៤​ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សា​យកូរ៉េខាងជើង បានអំពាវនាវឲ្យ​អនុវត្តន៍​ឲ្យ​បានត្រឹម​ត្រូវតាម​ការព្រម​ព្រៀង ដែល​ទទួលបាននៅក្នុងជំនួបកំពូល រវាង​ថ្នាក់ដឹកនាំនៃប្រទេសខ្លួន​លោក Kim Jong-un ជា​មួយ ប្រធានា​ធិបតី​អាមេរិក​លោក Donald Trump នៅសិង្ហបុរីកាលពីថ្ងៃ​ទី ១២ មិថុនាក​ន្លងទៅ​។
 
គេហទំព័រ Uriminzokkiri – កាណាល់ទូរទស្សន៍របស់​ ស.ប.ប.ក បានសង្កត់ធ្ងន់ទៅ​លើគោលលជំហរដ៏រឹមមាំ ​ឥតងាក​រេរបស់​ព្រុងយ៉ាង ពោលគឺបើកចេញអនាគតថ្មីសម្រា​ប់សន្តិភាព និងសន្តិសុខនៅលើ​ពិភពលោក។ តាម​រយៈ​ការ​អនុវត្តយ៉ាងត្រឹ​មត្រូវតាម​ សេចក្តីថ្លែងការណ៍រួម​ របស់ស.ប.ប.ក និងអាមេ​រិកនោះ ព្យុង​យ៉ាង​នឹង​ខិត​ខំប្រឹង​​ប្រែង​អស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តន៍ភារកិ​ច្ចរបស់ខ្លួន សំដៅដោះស្រាយភាពតានតឹង និ​ងទំនាក់​ទំនង​អមិត្ត​ដែលអូស​បន្លាយក្នុងរយៈជាច្រើនទសវត្សរ៍ក​ន្លងមក ព្រមទាំងបើក​ចេញសក​រាជថ្មីមួយក្នុង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការរវាងកូរ៉េខា​ងជើង និងអាមេរិក។
​ 
កាណាល់ទូរទស្សន៍ ផ្សេងមួយទៀតរ​បស់ ស.ប.ប.ក​ គឺ DPRK Today ក៏បានអះអាង​ថា៖ "ផ្លូវឆ្ពោះ​ទៅការ​អនុវត្ត​សេចក្តីថ្លែង​ការណ៍រួម​រវាងកូរ៉េខាងជើង និងអាមេរិ​ក គឺជាផ្លូវ ដើម្បីធានាផលប្រយោជន៍រួមរ​បស់ប្រទេសទាំងពីរ និងសន្តិ​ភាព សន្តិសុខ វិបុលភាពនៅលើឧបទ្វីបកូរ៉េ​និងលើពិភពលោក​ផ​ងដែរ"​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top