• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានារដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលឡាវ

វៀតណាមបានអនុវត្តន៍កំណែទម្រង់ប្រព័ន្ធតុលាការ ដោយយកតុលាការជាមជ្ឈមណ្ឌល តាមនោះកសាង និងពង្រឹងស្ថាប័នយុត្តិធម៌ ជាពិសេសប្រព័ន្ធតុលាការ។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ លោកស្រី Viengthong Siphandon (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Viengthong Siphandon ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលឡាវ ក្នុងឱកាសដែលគណៈប្រតិភូតុលាការប្រជាជនកំពូលឡាវមកបំពេញទស្សនកិច្ចនៅវៀតណាម។

អបអរសាទរចំពោះស្ថាប័នតុលាការនៃប្រទេសទាំងពីរវៀតណាមនិងឡាវ ដែលបានសហការគ្នាប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក ទាំងនៅតុលាការប្រជាជនកំពូល និងនៅតុលាការប្រជាជនថ្នាក់ខេត្ត លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា ដើម្បីបម្រើក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ  កិច្ចការសំខាន់មួយគឺកំណែទម្រង់ប្រព័ន្ធតុលាការ។ វៀតណាមបានអនុវត្តន៍កំណែទម្រង់ប្រព័ន្ធតុលាការ ដោយយកតុលាការជាមជ្ឈមណ្ឌល តាមនោះកសាង និងពង្រឹងស្ថាប័នយុត្តិធម៌ ជាពិសេសប្រព័ន្ធតុលាការ។ វៀតណាមបានត្រៀមជាស្រេច សហការ និងចែករំលែកទ្រឹស្តី និងមេរៀនជាក់ស្តែងជាមួយមិត្តឡាវ ដើម្បីរួមគ្នាលើកកំពស់គុណភាពប្រតិបត្តិការរបស់តុលាការនៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសទាំងពីរនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែង រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជារួមចំណែកក្នុងការរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top