• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីឥណ្ឌូនេស៊ីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងពិភាក្សាលើវិស័យជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីលោក Joko Widodo។ រូបថត៖ AFP/VNA

នារសៀលថ្ងៃទី ១១ មករា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo មកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា) តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។ នេះជាលើកទី ២ ហើយ ដែលប្រធានាធិបតីលោក Joko Widodo បានមកវៀតណាម (ក្រោយដំណើរទស្សនកិច្ចនាខែកញ្ញា ឆ្នាំ ២០១៨) ហើយជាឱកាសសម្រាប់ភាគីទាំងពីរបន្តពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ តាមនោះរឹតបន្តឹងចំណងមិត្តភាពជាប្រពៃណីដែល ត្រូវបានពូនជ្រុំក្នុងរយៈពេលជិត ៧០ ឆ្នាំមកហើយ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងពិភាក្សាលើវិស័យជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា៖ ជំរុញពាណិជ្ជកម្ម និងការវិនិយោគ កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចឌីជីថល និងកិច្ចសហប្រតិបត្តិការលើវិស័យយានយន្តអគ្គិសនី កសិកម្មបច្ចេកវិទ្យាខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការ និងសហការគ្នាអំពីគោលជំហលើវេទិកាតំបន់ និងអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top