• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកស្នើឱ្យបង្កើនការចំណាយលើ​វិស័យ​ការពារជាតិ និងកាត់បន្ថយការចំណាយលើវិស័យស៊ីវិល

​ប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ កាលពីថ្ងៃទី ៣ ខែមេសា បានស្នើឱ្យកាត់បន្ថយ ១០% នៃចំណាយមិនមែនការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ខណៈពេលដែលបានបង្កើនចំណាយលើវិស័យ​ការពារជាតិចំនួន ៥០០ ពាន់លានដុល្លារ ដែលធ្វើឱ្យថវិកាការពារជាតិសរុបឡើង​ដល់ប្រហែល ១,៥ ពាន់ពាន់លានដុល្លារ។

កាយវិការនេះ កើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសតម្លៃថាមពល​ហក់ឡើង​ ។ យោងតាម សំណើនេះ ថវិកាការពារជាតិ នឹងកើនឡើងគួរឱ្យកត់សម្គាល់ គឺប្រមាណ ១ ពាន់ពាន់លានដុល្លារនៃឆ្នាំ ២០២៦ រួមទាំងការបង្កើនប្រាក់ខែ ៥-៧% សម្រាប់ទាហានដែលកំពុង​ចូលរួមយុទ្ធនាការនេះ។

លើសពីនេះ ថវិកាការពារជាតិរួមមានការវិនិយោគធំៗ ដូចជាប្រព័ន្ធការពារមីស៊ីល "Golden Dome" ការបង្កើន​ប្រភពផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗបម្រើឧស្សាហកម្មការពារជាតិ និង ៦៥,៨ ពាន់លានដុល្លារដើម្បីសាងសង់នាវាចម្បាំងនិងនាវាឧបត្ថម្ភថ្មីចំនួន ៣៤ គ្រឿង។ ផែនការនេះក៏​លើក​ឡើង​ពីការអភិវឌ្ឍនាវាចម្បាំងនិងនាវាមុជទឹកប្រភេទថ្មី ដោយបន្ត​អាទិភាពយូរអង្វែងរបស់រដ្ឋបាលលោក ដូណាល ត្រាំ ក្នុងការពង្រីក​កងទ័ពជើងទឹក។

ទន្ទឹមនឹងនោះ សេតវិមានបានស្នើឱ្យកាត់បន្ថយយ៉ាងខ្លាំងចំពោះចំណាយលើ​វិស័យស៊ីវិល។ ជាពិសេស សំណើថវិកានេះមិនរាប់បញ្ចូលចំណាយចាំបាច់ ដូចជាកម្មវិធី​សុខុមាលភាពសង្គម ឬ Medicare សម្រាប់ជនចាស់ជរា ដែលត្រូវបានចាត់ទុកថា មានភាពរសើបខាងនយោបាយ និងពិបាកក្នុងការកាត់បន្ថយ៕​

តាម vovworld.vn/km

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top