ព័ត៌មាន
ប្រធានាធិបតីអាមេរិកបានឲ្យដឹងថា ប្រទេសជាច្រើនបានយកចិត្តទុកដាក់និងចូលរួម “ក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា”
សេចក្តីប្រកាសរបស់លោកប្រធានាធិបតី ដូណាល ត្រាំ ត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃប្រទេសស្ថាបនិកក្រុមប្រឹក្សានៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី ១៩ ខែកុម្ភៈ។
ប្រធានាធិបតីអាមេរិកក៏បានឲ្យដឹងថា ប្រទេសជាច្រើនបានចាប់ផ្តើមដាក់ពង្រាយកងកម្លាំងដើម្បីជួយស្ថេរភាពស្ថានភាពនៅក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ ប្រទេសជិតខាងដូចជាអេហ្ស៊ីប និងហ្ស៊កដានី កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការកសាងកងកម្លាំងប៉ូលីសប៉ាឡេស្ទីនប្រកបដោយវិជ្ជាជីវៈ ដែលជាកត្តាសំខាន់ក្នុងការធានាសន្តិសុខរយៈពេលវែងនៅក្នុងតំបន់។
យោងតាមលោកប្រធានាធិបតី ដូណាល ត្រាំ សហរដ្ឋអាមេរិកនឹងរួមវិភាគទាន ១០ ពាន់លានដុល្លារដល់ក្រុមប្រឹក្សាសន្តិភាព។ មេដឹកនាំនៃប្រទេសជាច្រើនបានសន្យាថានឹងផ្តល់ជំនួយជាង ៧ ពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្ថាបនាឡើងវិញនៅក្នុងតំបន់ហ្គាហ្សា។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ មេដឹកនាំប៉ាឡេស្ទីនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្ថាបនាឡើងវិញនូវសេដ្ឋកិច្ច និងសេវាកម្មសំខាន់ៗផងដែរ៕






