• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

នេះក៏ជា លើកទី២ហើយដែលលោកប្រធានាធិបតី Lula da Silva មកបំពេញទស្សនកិច្ចនៅវៀត ណាម ក្នុងឋានៈជាប្រមុខរដ្ឋប្រេស៊ីល បន្ទាប់ពីលើកទី១ ក្នុងឆ្នាំ២០០៨។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva។ (រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បាន ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ នេះក៏ជា លើកទី២ហើយដែលលោកប្រធានាធិបតី Lula da Silva មកបំពេញទស្សនកិច្ចនៅវៀត ណាម ក្នុងឋានៈជាប្រមុខរដ្ឋប្រេស៊ីល បន្ទាប់ពីលើកទី១ ក្នុងឆ្នាំ២០០៨។

គេរំពឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម លោក ប្រធានាធិបតី Lula da Silva នឹងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួប ពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាមលោក លឿង គឿង ព្រមទាំងជួបជាមួយ ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ក៏ដូចជាមានសកម្មភាពមួយចំនួនទៀតនៅទីក្រុង ហាណូយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top