• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីបានលាលែងពីតំណែងក្នុងពេលដំណាលគ្នា ស្រីលង្កាពី "គុជខ្យងនៃមហាសមុទ្រឥណ្ឌា" ទៅជាប្រទេសក្ស័យធន

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បាតុកររាប់ពាន់នាក់បានដើរដង្ហែទៅកាន់ទីក្រុងកូឡុំបូ ដោយបានទម្លុះរបងការពារ និងសម្រុកចូលវិមានប្រធានាធិបតី ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការលំបាកដែលពួកគេជួបប្រទះក្នុងជីវភាពរស់នៅ។

ប្រធានសភាស្រីលង្កាលោក Mahinda Abeywardana បាននិយាយកាលពីថ្ងៃទី ៩ ខែកក្កដាថា ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានយល់ព្រមចុះចេញពីតំណែងនៅសប្តាហ៍ខាងមុខ។ ប្រធានាធិបតីបានលាលែងពីតំណែង ដើម្បីធានាដល់ការផ្ទេរអំណាចដោយសន្តិវិធី។ លោក Gotabaya Rajapaksa បានយល់ព្រមលាលែងពីតំណែងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បានលាលែងពីតំណែង។

កាលពីថ្ងៃទី៩ ខែកក្កដា បាតុកររាប់ពាន់នាក់បានដើរដង្ហែទៅកាន់ទីក្រុងកូឡុំបូ ដោយបានទម្លុះរបងការពារ និងសម្រុកចូលវិមានប្រធានាធិបតី ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការលំបាកដែលពួកគេជួបប្រទះក្នុងជីវភាពរស់នៅ។ ប្រទេសស្រីលង្កាបានជួបប្រទះការខ្វះខាតម្ហូបអាហារ និងប្រេងឥន្ធនៈជាច្រើនខែ ការដាច់ចរន្តអគ្គិសនីរយៈពេលយូរ និងអតិផរណាដែលហក់ឡើង បន្ទាប់ពីកង្វះរូបិយប័ណ្ណបរទេស គ្មានលទ្ធភាពនាំចូលទំនិញសំខាន់ៗ ដែលនាំឱ្យមានវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកោះនេះ។ តម្លៃ ទំនិញសំខាន់ៗនៅក្នុងប្រទេសស្រីលង្កាបានកើនឡើងបីដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ជាលទ្ធផល ប្រទេសដែលធ្លាប់ស្គាល់ថាជា "គុជខ្យងនៃមហាសមុទ្រឥណ្ឌា" បានស្ថិតក្នុងដំណាក់កាលក្ស័យធន ដោយស្ទើរតែគ្មានលុយនាំចូលប្រេងសាំង ទឹកដោះគោ ហ្គាស និងក្រដាសអនាម័យ។ ប្រជាជនស្រីលង្កាកាន់តែច្រើនឡើងកំពុងស្វែងរកលិខិតឆ្លងដែនដើម្បីទៅក្រៅប្រទេស ស្វែងរកការងារផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top