• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ជួបធ្វើការតាមអនឡាញជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ លោកឧត្តមសេនីយឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញជួបធ្វើការតាមអនឡាញជាមួយ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
 

ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ជួបធ្វើការតាមអនឡាញជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (រូបថត៖ QDND)


អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន មានគោលបំណងថា ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានរុញថយឲ្យបានឆាប់ៗ ដើម្បីកងទ័ពនៃប្រទេសទាំងពីរអនុវត្តន៍សកម្មភាពសហប្រតិបត្តិការការពារជាតិ ដែលបានចុះហត្ថលេខាយ៉ាងឆាប់ៗ ដើម្បីផលប្រយោជន៍រួមរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងស្មារតីនៃផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២២ ដែលត្រូវបានក្រសួងការពារជាតិនៃប្រទេសទាំងពីរចុះហត្ថលេខានោះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឲ្យលោកនាយឧត្តមសេនីយ៍ វង្ស ពិសេនបន្តយកចិត្តទុកដាក់ ដឹកនាំស្ថាប័នមានសមត្ថកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាមដើម្បី អនុវត្តន៍រាល់សកម្មភាពសហប្រតិបត្តិការ ដែលបានកំណត់ក្នុងផែនការប្រកបដោយប្រសិទ្ធភាពព្រមៗគ្នា ក្នុងនោះផ្ដោតសំខាន់លើការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរព័ត៌មាន  សហប្រតិបត្តិការគ្រប់គ្រងព្រំដែន ប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាត្រៀមរៀបចំឲ្យសកម្មភាពផ្លាស់ប្ដូរក្នុងឆ្នាំ ២០២២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top