មុននឹងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ ប្រធានរដ្ឋស្តីទៅលោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូបានអញ្ជើញទៅអុជធូបទាន រំលឹកនិងថ្លែងអំណរគុណដល់ Hai Ba Trung ដែលជាវីរៈនារីដ៏ឆ្នើមពីររូបរបស់ប្រទេសជាតិ។ បន្ទាប់ពីអុជធូបទាន គណៈប្រតិភូបានចូលរួមពិធីរំលឹកខួបលើកទី ១៩៨៣ នៃកុបកម្មរបស់ Hai Ba Trung និងបើកពិធីបុណ្យវិហារ Hai Ba Trung និទាឃរដូវឆ្នាំថោះ បញ្ចស័ក។
ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា កុបកម្មរបស់ព្រះ Hai Ba Trung មានអត្ថន័យដ៏ធំធេង ដែលបានបន្សល់ទុកនូវបេតិកភណ្ឌខាងស្មារតីដែលមិនអាចកាត់ថ្លៃបាន។ នោះគឺ នៅពេលប្រជាជាតិមួយដែលបានឯកភាពគ្នា ប្តេជ្ញាក្រោក ឈរឡើង តស៊ូដើម្បីដណ្តើមសេរីភាព និងឯករាជ្យជូនមាតុប្រទេសខ្លួន គឺគ្មានកម្លាំងណាមួយអាចយកឈ្នះបានឡើយ។
ប្រធានរដ្ឋស្តីទីបានស្នើឲ្យគណៈកម្មាធិការបក្ស រដ្ឋាបាល និងប្រជាជនស្រុក Me Linh ទីក្រុងហាណូយបន្តពង្រីកប្រពៃណីស្នេហាជាតិ សាមគ្គីភាព និងឆន្ទៈមោះមុតរបស់ Hai Ba Trung រួមកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យនូវទិសដៅ ភារកិច្ចអភិវឌ្ឍន៍រដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ កសាងរដ្ឋធានីហាណូយឲ្យក្លាយជាមជ្ឈមណ្ឌលនិងជាកម្លាំងចលករជំរុញការអភិវឌ្ឍតំបន់ដីសណ្តទន្លេក្រហម តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង និងរបស់ប្រទេសទាំងមូល៕