• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាអញ្ជើញទទួលជួបសមាជិកការិយាល័យនយោបាយ អគ្គលេខាធិការ មជ្ឈមណ្ឌលពលករគុយបា

ប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះជំនួបពិភាក្សារវាងលោក Ulises Guilarte de Nacimiento ជាមួយប្រធានសហព័ន្ធពលករវៀតណាម លោក Nguyen Dinh Khang ព្រមទាំងមានកម្មវិធីសកម្មភាពដ៏សំបូរបែបនៅមូលដ្ឋានដើម្បីសិក្សា និងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពពាក់ព័ន្ធដល់សហជីព និងកម្មករ។
ប្រធានរដ្ឋសភាអញ្ជើញទទួលជួបសមាជិកការិយាល័យនយោបាយ អគ្គលេខាធិការ មជ្ឈមណ្ឌលពលករគុយបា (រូបថត៖ nhadan.vn)

នារសៀលថ្ងៃនេះ (ថ្ងៃទី​២៧ ខែមិថុនា) នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃមជ្ឈមណ្ឌលពលករគុយបា មកបំពេញទស្សនកិច្ចនៅវៀតណាម ដឹកនាំដោយលោក Ulises Guilarte de Nacimiento អគ្គលេខាធិការមជ្ឈមណ្ឌលពលករគុយបា និងជាអនុប្រធានសហភាពសហជីពពិភពលោក។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដ៏មានអត្ថន័យរបស់គណៈប្រតិភូក្នុងបរិបទ ដែលប្រទេសទាំងពីរបានរំលឹកខួបលើកទី ៦០ ទិវាគុយបាបង្កើតគណៈកម្មាធិការសាមគ្គីភាពជាមួយវៀតណាមខាងត្បូង (១៩៦៣-២០២៣) (នាបច្ចុប្បន្ននេះជាសមាគមមិត្តភាពគុយបា - វៀតណាម) ខួបលើកទី ៥០ ទិវាអគ្គមគុទ្ទេសក៍ Fidel Castro Ruz មកបំពេញទស្សនកិច្ចជាលើកដំបូងនៅវៀតណាម និងអញ្ជើញទៅតំបន់រំដោះវៀតណាមខាងត្បូង (១៩៧៣-២០២៣)។ ប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះជំនួបពិភាក្សារវាងលោក Ulises Guilarte de Nacimiento ជាមួយប្រធានសហព័ន្ធពលករវៀតណាម លោក Nguyen Dinh Khang ព្រមទាំងមានកម្មវិធីសកម្មភាពដ៏សំបូរបែបនៅមូលដ្ឋានដើម្បីសិក្សា និងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពពាក់ព័ន្ធដល់សហជីព និងកម្មករ។

រីឯខ្លួនវិញ លោក Ulises Guilarte de Nacimiento បានអបអរសាទរ ចំពោះសមិទ្ធិផលរបស់វៀតណាមដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ ព្រមទាំងសង្ដែងជំនឿជាក់ថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមជាភាតរៈនឹងសម្រេចបានរាល់គោលដៅប្រកបដោយជោគជ័យ ដែលមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្សវៀតណាមដាក់ចេញ។លោក Ulises Guilarte de Nacimiento បានសម្តែងគោលបំណងថា ពីបទពិសោធន៍របស់ខ្លួន វៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ជាមួយគុយបាក្នុងការអភិវឌ្ឍប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top