• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហានិងមហាសន្និបាតប្រជាជនទាំងមូល Tan Trao

នាព្រឹកថ្ងៃទី ១៩ ខែសីហា នៅវិមានរដ្ឋសភាបានប្រារព្ធពិធីរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហា និងរំលឹករយៈពេល ៧៥ នៃមហា សន្និបាតប្រជាជនទាំងមូល Tan Trao។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងពិធីអបអរសាទរនេះ។

 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយដល់អនុប្រធានរដ្ឋសភាលោក Uong Chu Luu, អនុប្រធានរដ្ឋសភាលោក  Phung Quoc Hien, អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោក  Nguyen Hanh Phuc  


នៅក្នុងពិធី អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានថ្លែងសុន្ទរកថា ដោយរំលឹកឡើងវិញ នូវទំព័រប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រជាជាតិនិងអះអាងថា ការដែលរដ្ឋសភាវៀតណាមបានប្រសូតគឺជាសមិទ្ធិផលផងនិងជាតម្រូវការបន្ទាន់នៃបដិវត្តផង។ ជាមួយគ្នានេះ រដ្ឋសភាគឺជានិមិត្តរូបនៃឯករាជ្យភាពជាតិ មហាសាមគ្គីភាពជាតិទាំងមូល តំណាងឱ្យឆន្ទៈរឹងមាំនិងកម្លាំងពលំដ៏អស្ចារ្យលរបស់ប្រជាជាតិវៀតណាម។ ឆ្លងកាត់អស់រយៈពេលជិត ៧៥ ឆ្នាំមកហើយ រដ្ឋសភាវៀតណាមតែងតែរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយបានអនុវត្តកាន់តែល្អប្រសើរនូវតួនាទីជាស្ថាប័នតំណាងប្រជាជនខ្ពស់បំ ផុត និងជាស្ថាប័នមានអំណាចបំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងពិធីអបអរសាទរនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសពលកម្ម និងប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីជូនដល់បុគ្គលដែលមានស្នាដៃលេចធ្លោ ក្នុងដំណើរការបំពេញការងារ រួមចំណែកទៅក្នុងបុព្វហេតុកសាងសង្គមនិយមនិងការពារមាតុភូមិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top