• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាសិង្ហបុរី និងរដ្ឋសភាវៀតណាម

លោកប្រធានរដ្ឋសភាសិង្ហបុរីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមលើកនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ពីរ កំពុងរីកចម្រើន ហើយមានភាពស្អិតរមួត កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។
  ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មាន។ (រូបថត៖ quochoi.vn)  

អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី១៨ ឧសភា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បានវាយ តំលៃខ្ពស់ចំពោះការងាររៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១របស់ប្រទេសម្ចាស់ផ្ទះ​វៀតណាម ហើយសំខាន់ជាងនេះទៅទៀតគឺការស្វាគមន៍ដ៏រួសរាយរាក់ទាក់របស់ ប្រជាជនបានធ្វើឲ្យក្រុមកីឡាសិង្ហបុរីមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោកប្រធានរដ្ឋសភាសិង្ហបុរីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមលើកនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ពីរ កំពុងរីកចម្រើន ហើយមានភាពស្អិតរមួត កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ននេះ សិង្ហបុរីគឺជាវិនិយោគិនបរទេសមួយក្នុងចំណោមវិនិយោគិនបរទេសធំ បំផុតនៅប្រទេសវៀតណាម ហើយនាពេលអនាគត នឹងមិនឈរទ្រឹងនៅទីនោះទេ។ លើសពីនេះទៅទៀត ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ត្រូវបានពង្រឹងផង ដែរ។ ជាពិសេស ការជឿទុកចិត្តគ្នា និងចំណងមិត្តភាពរវាងប្រទេសទាំងពីរមានសារៈ សំខាន់ខ្លាំងណាស់។

យោងតាមប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin ដំណើរទស្សនកិច្ច លើកនេះ គឺជានិមិត្តរូបនៃប្រការដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយ នឹងបន្តអភិវឌ្ឍន៍នាពេលអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top