• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម​លោក Vuong Dinh Hue អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

នាព្រឹកថ្ងៃទី ៣១ ខែសីហា ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាបុណ្យឯករាជ្យជាតិទី ២ ខែកញ្ញា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧ តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋក្នុងរដ្ឋធានីហាណូយ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ រូបថត៖ Doan Tan/VNA

នៅចំពោះមុខព្រលឹងរបស់លោកប្រធានហូជីមិញ ប្រធានរដ្ឋសភានិងសមាជិកគណៈប្រតិភូបានសច្ចា យកអស់កម្លាំងកាយចិត្តរួមជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងបណ្តាសមាជិកាសភា ទទួលមរតកនិងពង្រីកប្រពៃណីល្អប្រសើរនិងសមិទ្ធិផលដ៏ធំធេងរបស់រដ្ឋសភាតាមរយៈសម័យកាល បន្តផ្លាស់ប្តូរថ្មីវិធីសាស្រ្ត លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសកម្មភាពរបស់រដ្ឋសភា ដើម្បីគោលដៅកំពូលគឺបម្រើផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជន ដើម្បីសុភមង្គលរបស់ប្រជាជនគ្រប់រូប។

បន្ទាប់ពីពិធីអុជធូប ប្រធានរដ្ឋសភានិងគណៈប្រតិភូបានទៅទស្សនាស្រះត្រីនៅក្នុងតំបន់កេរ្តិ៍ដំណែល និងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top