• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាមនៅវិទ្យាស្ថានហិរញ្ញវត្ថុ


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងតមិនៅពិធីរំលឹកខួប (រូបថត៖ VOV)

 នាព្រឹក​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ​ វិទ្យាស្ថានហិរញ្ញវត្ថុវៀត ណាម បានរៀប​ចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ ទិវាគ្រូបង្រៀនវៀតណាមទី២០​ ខែវិច្ឆិកា។​
 
ឆ្លងកាត់រយៈពេល៥៥ឆ្នាំនៃការចាប់បដិ​សន្ធិ​និងអភិវឌ្ឍ វិទ្យាស្ថាន​ហិរញ្ញវត្ថុ ជាទីកន្លែង​ដែល​បាន​បណ្ដុះ​បណ្ដា​លបណ្ឌិត​ អនុបណ្ឌិតជាង៨០០​០នាក់និង និស្សិតបរិញ្ញបត្រ​ប្រមាណ​១សែននាក់​សម្រាប់​ប្រទេស​ជាតិ​និង​ប្រទេស​កម្ពុជានិ​ង​ឡាវ។​

យុទ្ធសាស្ត្រអភិវឌ្ឍ​ដល់ឆ្នាំ២០៣០នៃវិទ្យាស្ថានហិ​រញ្ញវត្ថុនោះគឺក្លាយ​ទៅ ជាមូលដ្ឋាន​បណ្ដុះបណ្ដាល​ថ្នាក់​ឧត្តម​សិក្សា ​ក្រោយឧត្តមសិក្សា និងជាមូល​ដ្ឋាន ស្រាវជ្រាវ​វិទ្យាសាស្ត្រនាំ​មុខគេ​នៃប្រទេស​វៀត​ណាម​និង​មាន​កិត្យានុភាព​ក្នុង តំបន់អំពីវិស័យហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច​និងការគ្រប់គ្រងអាជីវ​កម្ម​។
 
អញ្ជើញ​ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​សង្កត់​ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថា ដោយមានប្រពៃណីដ៏ល្អប្រសើរនោះ គឺវិទ្យាស្ថានហិរញ្ញវត្ថុ នឹងបន្តអភិវឌ្ឍ​យ៉ាងខ្លាំង​ក្លាដើ​ម្បីក្លាយទៅជាមូលដ្ឋានបណ្ដុះបណ្ដាល និងស្រាវ​ជ្រាវវិទ្យាសាស្ត្រនាំមុខគេខាង​ផ្នែកហិរ​ញ្ញវត្ថុ-គណនេយ្យ ​សេដ្ឋកិច្ចនិងការគ្រប់ គ្រងអាជីវកម្ម សំដៅរួ​មចំណែកកសាងខឿនហិរញ្ញវត្ថុវៀ​តណាម​ប្រកបដោយ លក្ខណៈ​សមាហរណកម្ម ស្មោះត្រង់និ​ងចីរភាព”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top