ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្ដើម បំពេញទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុក
អនុប្រធានរដ្ឋសភាម៉ារ៉ុកលោក Habib El Malki ទទួលប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅព្រលានយន្តហោះ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម បានអញ្ជើញទៅ ដល់ព្រលានយន្តហោះអន្តរជាតិ Rabat Salle រដ្ឋធានី Rabat ចាប់ផ្ដើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក តាមការអញ្ជើញរបស់ប្រធានរដ្ឋ សភាប្រទេសម្ចាស់ផ្ទះលោក Habib El Malki។
នាល្ងាចថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានជួបសំណេះ សំណាលជាមួយកម្មា ភិបាលនៃស្ថានទូតវៀតណាមនិងតំណាងសហគមន៍ជន វៀតណាមនៅម៉ារ៉ុក។ នៅក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការរួមវិភាគទានរបស់ សហគមន៍ ជនវៀតណាម ដែលបានសាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីជំនះពុះពារលើការលំបាក ក្នុងជីវភាព ក៏ដូចជាសម្របខ្លួនទៅក្នុងសង្គមនៃប្រទេសសាមីផងដែរ។ លោកស្រី ចាត់ទុកថា ស្ថានទូតចាំបាច់ត្រូវណែនាំសហគមន៍ជនវៀតណាម ធ្វើសកម្មភាព អោយបានត្រឹមត្រូវនឹងគោលដៅ ហើយសមស្របនឹងច្បាប់នៃប្រទេសសាមី ដើម្បីក្លាយទៅជាស្ពានតភ្ជាប់ក្នុងទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖
“ការទូតជាកិច្ចការនយោបាយ ប៉ុន្តែត្រូវត្រួតត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចនិង វប្បធម៌ទៀតផ។ ការទូតមានការទទួលខុសត្រូវធំមួយនោះគឺកិច្ចការសហគមន៍។ ទោះបីជាសហគមន៍ជនជាតិយើងនៅតែតូចក្ដី ប៉ុន្តែ យើងត្រូវយកចិត្តទុកដាក់ច្រើនថែមទៀត។ នៅទីណាមានជនវៀតណាម គឺស្ថានទូតត្រូវស្វែងរកវិធានការឈានដល់ទីនោះ។ ប្រសិនបើមិនទាន់បង្កើត ស្ថានទូតនៅឡើយ យើងក៏ត្រូវមានអ្នកទទួលបន្ទុកតំបន់នោះដើម្បីធ្វើជាទីបង្អែក សម្រាប់បងប្អូន។ ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងពេលដែល ឃើញថា បងប្អូនអាណិកជនវៀតណាមយកចិត្តទុកដាក់ដល់ការបង្រៀនភាសា វៀតណាមសម្រាប់កូនចៅ អប់រំប្រពៃណីវប្បធម៌ជាតិដើម្បីថែរក្សាព្រលឹងវប្បធម៌ របស់ប្រជាជនជាតិវៀតណាម”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម