ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានស្នើឱ្យខេត្តដុងថាប បន្តពិនិត្យ បង្កើត ធ្វើបច្ចុប្បន្នភាព និងបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោត ធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្វើការ ឬសិក្សានៅឆ្ងាយពីផ្ទះ ជនពិការ និងមនុស្សចាស់ ជាដើម។ លើសពីនេះ ខេត្តដុងថាប ត្រូវបង្កើនការងារឃោសនា ផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតក្នុងការចូលរួមក្នុងការបោះឆ្នោត និងលើកទឹកចិត្តអ្នកបោះឆ្នោតទៅបោះឆ្នោតយ៉ាងគ្រប់គ្រាន់។
“ជ្រួតជ្រាប និងអនុវត្តន៍ឲ្យបានពេញលេញនូវសុន្ទរកថាណែនាំសំខាន់ៗរបស់សមមិត្តអគ្គលេខាបក្ស តូ ឡឹម នៅក្នុងសន្និសីទទូទាំងប្រទេសស្តីពីការអនុវត្តការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១ ដោយធានាថា ការបោះឆ្នោតត្រូវបានធ្វើឡើងតាមបែបប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព និងសន្សំសម្ចៃ ជ្រើសរើសបុគ្គលឆ្នើមដែលមានទាំងគុណធម៌និងទេពកោសល្យ សក្តិសមតំណាងឱ្យឆន្ទៈ សេចក្តីប្រាថ្នា និងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់”។
មុននោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារគោលនយោបាយ ប្រជាជនដែលមានស្ថានភាពលំបាក កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត៕







