• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ ត្រៀមរៀបចំ សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលឲ្យបានល្អប្រសើរ

នារសៀលថ្ងៃទី ១៥ មិនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំកិច្ចប្រជុំស្ដីពីការតៀមរៀបចំការសួរដេញដោល និងឆ្លើយសំណួរដេញដោលក្នុងសម័យប្រជុំលើកទី ៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

 

  ទិដ្ឋភាពនៃប្រជុំ (រូបថត៖ qdnd.vn)  

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ ដោយផ្អែកលើមតិយោបល់ និងសំណើររបស់ម្ចាស់ឆ្នោត ដែលបានផ្ញើមកសម័យប្រជុំលើកទី ២ សម័យប្រជុំវិសាមញ្ញលើកទី ១ នៃរដ្ឋសភានីតិកាលទី ១៥ នោះ ស្ថាប័ននានារបស់រដ្ឋសភា និងលោកអគ្គលេខាធិការរដ្ឋសភាបានជ្រើសរើសយកក្រុមបញ្ហាចំនួន ៦ ដើម្បីស្នើសុំមតិពីគណៈ កម្មការអចិន្ត្រៃយ៍រដ្ឋសភា។ គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការបោះឆ្នោត និងជ្រើសរើសយកខ្លឹមសារចំនួន ២ លើវិស័យគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងធនធាន និងបរិស្ថាន ដើម្បីសួរដេញដោលនៅក្នុងកិច្ចប្រជុំ។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើតម្រូវការត្រៀមរៀបចំឲ្យសកម្មភាពសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅក្នុងសម័យប្រជុំលើកទី ៩ នៃគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ។ គោលដៅគឺសម្រេចឲ្យបានសេចក្ដីសម្រេចចិត្តស្ដីពីការសួរដេញដោល និងឆ្លើយសំណួរដេញដោលឲ្យបានត្រឹមត្រូវ ឆ្លើយតមតម្រូវការ និងរួមចំណែកលើកកម្ពស់សមត្ថភាពគ្រប់គ្រងរដ្ឋ ជាពិសេសគឺក្នុងដំណាក់កាលប្ចច្ចុប្បន្ននេះ។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានសម្ដែងជំនឿជាក់ថា ដោយមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់នោះ សកម្មភាពសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅក្នុងសម័យប្រជុំនឹងសម្រេចបានគោលដៅដែលបានដាក់ចេញ ព្រមទាំងរួមចំណែកជាមតិយោបល់ទាំងខ្លឹមសារ រូបភាព និងវិធានការរៀបចំ ដើម្បីសកម្មភាពសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅក្នុងសម័យប្រជុំសម្រេចបានគុណភាពខ្ពស់បំផុតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top