• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ទទួលជួប​អនុប្រធាន​រដ្ឋសភា​ឡាវ លោក Khambay Damlath

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងដូច្នេះនាព្រឹកថ្ងៃទី ២៨ កុម្ភៈ នៅ វិមានរដ្ឋសភា ក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Khambay Damlath ដែលបានដឹកនាំគណៈប្រតិភូរដ្ឋសភាឡាវ អញ្ជើញបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាឡាវ លោក Khambay Damlath

រដ្ឋសភាវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋសភាឡាវ ហើយមានបំណងចង់សិក្សារូបសណ្ឋានល្អ និងបទពិសោធន៍ថ្លៃថ្លារបស់ឡាវ ដើម្បីរដ្ឋសភាវៀតណាមប្រតិបត្តិការកាន់តែប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងដូច្នេះនាព្រឹកថ្ងៃទី ២៨ កុម្ភៈ នៅ វិមានរដ្ឋសភា ក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Khambay Damlath ដែលបានដឹកនាំគណៈប្រតិភូរដ្ឋសភាឡាវ អញ្ជើញបំពេញទស្សនកិច្ច ការងារនៅវៀតណាម។

រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាឡាវ លោក Khambay Damlath បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូទទួលបានមេរៀនបទពិសោធន៍ជាច្រើនរបស់វៀតណាម អំពីការចាត់តាំង និងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្ត ក្រុង។ គណៈប្រតិភូក៏មានជំនួបពិភាក្សាជាមួយអនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh និងជួបធ្វើការជាមួយគណៈកម្មការទទួលបន្ទុកសមាជិកសភា នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមដើម្បីផ្លាស់ប្តូរបទពិសោធន៍អំពីការងារបុគ្គលិកនៃក្រុមប្រឹក្សាប្រជាជន ការរៀបចំការបោះឆ្នោតសម្ដែងទំនុកចិត្តជាមួយមុខតំណែងដែលត្រូវបានក្រុមប្រឹក្សាប្រជាជនបោះឆ្នោត ឬផ្ដល់សច្ចាប័ន ក៏ដូចជាការចាត់តាំង និងប្រតិបត្តិការរបស់រដ្ឋសភាផងដែរ៕

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top