• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិនៅទីក្រុងកឹនធើ

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញចូលរួមទិវាបុណ្យមហាសមាគ្គី ជនជាតិទាំងមូល នៅតំបន់លំនៅដ្ឋានភូមិចូវថាញ់ ឃុំអាននិញ ទីក្រុងកឹនធើ។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងកឹន ធើ បានប្រគេនទេយ្យទានដល់ព្រះសង្ឃខ្មែរថេរវាទក្នុងទិវាបុណ្យ (រូបថត៖ nhandan.vn)

អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋសភាបានទទួលស្គាល់និងកោតសរសើរចំពោះសមិទ្ធផលដែលទីក្រុងកឹន ធើ សម្រេចបាននាពេលថ្មីៗនេះ ក្នុងនោះមានឃុំអាននិញផងដែរ។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ជាមួយនឹងសក្តានុពលអភិវឌ្ឍន៍ធំធេងដែលមានស្រាប់ អាជ្ញាធរក្រុងគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តខិតខំបំពេញគោលដៅដែលបានដាក់ចេញ។

លោកប្រធានរដ្ឋសភា ក៏បានក្រើនរំលឹកពីតម្រូវការក្នុងការផ្តោតលើការអប់រំ ការលើកកម្ពស់កម្រិតអប់រំ និងកម្រិតបញ្ញារបស់ប្រជាជន; អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទផ្សាភ្ជាប់ជាមួយនឹងផលិតកម្ម និងអាជីវកម្មរបស់គ្រួសារនៅក្នុងតំបន់ យកចិត្តទុកដាក់លើការកាត់បន្ថយភាពក្រីក្រប្រកបដោយ ចីរភាពសម្រាប់បណ្តាគ្រួសារ ជាពិសេសគ្រួសារនៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។

នាពេលខាងមុខ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន សង្ឃឹមថា ទីក្រុង កឹន ធើនឹងច្នៃប្រឌិតយ៉ាងខ្លាំងក្លានូវខ្លឹមសារនិងវិធីសាស្រ្តនៃប្រតិបត្តិការរបស់រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ ស្របតាមការដឹកនាំជាក់ស្តែងនិងជ្រាលជ្រៅរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងមហាសន្និបាតគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងអង្គការមជ្ឈិមសម្រាប់អាណត្តិ ២០២៥-២០៣០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅតាមបណ្តាឃុំព្រំដែនក្នុងពេលដំណាលគ្នា

បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅតាមបណ្តាឃុំព្រំដែនក្នុងពេលដំណាលគ្នា

ពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាចំនួន ៧២ កន្លែង នៅតាមឃុំព្រំដែនគោកបានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នា នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។

Top