• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញមកដល់ទីក្រុង Sofia ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Sofia ក្នុងរដ្ឋធានី Sofia ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋប៊ុលហ្គារី លោក Rosen Zhelyazkov ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី ក្នុងឱកាសដែលប្រទេសទាំងពីររំលឹកខួបលើកទី ៥០ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូត។ រូបថត៖ VOV

ស្វាគមន៍ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Sofia ភាគីរដ្ឋសភាប៊ុលហ្គារីមានត្តមានលោកស្រី Rositsa Kirova អនុប្រធានរដ្ឋសភា លោក Nikola Nikolov ប្រធានការិយាល័យប្រធានរដ្ឋសភា លោកស្រី Adriana Galaxyabinova ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងពិធីការរដ្ឋសភា។ រីឯភាគីវៀតណាម មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារី លោក Do Hoang Long រួមជាមួយកម្មាភិបាលស្ថានទូត បង្ប្អូនជនវៀតណាមនៅឯបរទេស និងនិស្សិតមួយចំនួនដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅប៊ុលហ្គារី។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងមានកិច្ចពិភាក្សា ជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំប៊ុលហ្គារី ចូលរួមវេទិកាគោលនយោបាយនិងច្បាប់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ប៊ុលហ្គារី; មានសុន្ទរកថាគោលនយោបាយសំខាន់នៅសាកលវិទ្យាល័យសេដ្ឋកិច្ចពិភពលោកនិងជាតិ ទទួលសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ប៊ុលហ្គារី ជួបសំណេះសំណាលជាមួយកម្មាភិបាលប៊ុលហ្គារី; ទទួលជូបសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសអឲធំៗរបស់ប៊ុលហ្គារី; ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារីនិងបងប្អូនអណិកជននវៀតណាមនៅប្រទេសអឺរ៉ុបមួយចំនួន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top