• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាជាមួយអភិបាលតំបន់ពិសេសហ្សាកាតា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី នារសៀលថ្ងៃទី ៦ សីហាប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានទទួលជួបពិភាក្សាជាមួយអភិបាលតំបន់ពិសេសហ្សាកាតា លោក Heru Budi Hartono។
ទទួលជួបអភិបាលតំបន់ពិសេស Jakarta លោក Heru Budi Hartono (រូបថត៖ Doan Tan/TTXVN)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចែករំលែកថា បន្ទាប់ពីបានពង្រីកផ្ទៃដីរដ្ឋបាល ទីក្រុងហាណូយបានក្លាយជាក្បាលម៉ាស៊ីនអភិវឌ្ឍន៍របស់ប្រទេសជាតិ រួមចំណែកជាង ១៧% ដល់ GDP របស់វៀតណាម។ លោកប្រធានរដ្ឋសភាវៀតណាមសង្ឃឹមថា រដ្ឋធានីនៃប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍ ជាពិសេសនៅពេលដែលជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងហ្សាកាតាត្រូវបានដំណើរការនាពេលឆាប់ៗនេះខាងមុខនេះ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភាបានចែករំលែកថា វៀតណាមកំពុងបង្កើតច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) ហើយមានបំណងពិគ្រោះយោបល់បទពិសោធន៍របស់ហ្សាកាតា ជាពិសេសលើគោលនយោបាយពិសេសរបស់ហ្សាកាតា។

រីឯខ្លួនវិញ អភិបាលនៃតំបន់ពិសេសហ្សាកាតា លោក Heru Budi Hartono មានបំណងចង់ឲ្យទីក្រុងហាណូយ - ហ្សាការតា ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ការគ្រប់គ្រងទីក្រុង ឧស្សាហកម្មសេវាកម្ម; ជំរុញកិច្ចសហប្រតិបត្តិការតាមរយៈសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Jakata និងស្ថាប័នពាក់ព័ន្ធនានារបស់ទីក្រុងហាណូយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top