• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបំពាក់គ្រឿងឥស្សរិយយសហូជីមិញ និងជូនបាច់ផ្កាដល់លោក Esteban Lazo Hernández ប្រធានរដ្ឋសភា រដ្ឋអំណាចប្រជាជន។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបារបស់ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue នាថ្ងៃទី២០ ខែមេសា ម៉ោងក្នុងតំបន់ នៅវិមានរដ្ឋសភាគុយបា ទីក្រុង Havana រដ្ឋសភាវៀតណាមបានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់គុយបារៀបចំពិធី ប្រគល់គ្រឿងឥស្សរិយយស​ហូជីមិញ​ជូន​ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández និងរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយជូនថ្នាក់ដឹកនាំរដ្ឋសភាគុយបា។

នៅក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបំពាក់គ្រឿងឥស្សរិយយសហូជីមិញ និងជូនបាច់ផ្កាដល់លោក Esteban Lazo Hernández ប្រធានរដ្ឋសភា រដ្ឋអំណាចប្រជាជន និងក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋគុយបា ដោយមានគុណបំណាចដ៏ធំធេងក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋសភាទាំងពីរ និងប្រជាជនទាំងពីរវៀតណាម និងគុយបា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top