ព័ត៌មាន
ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ ខេត្ត Son La
ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអញ្ជើញ
ទៅបំពេញទស្សនកិច្ចការងារនៅ ខេត្ត Son La (internet)
ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី Pany Yathotu និងក្រុមការងារបានអញ្ជើញទៅ ខេត្ត Son La (ប្រទេសវៀតណាម) ដើម្បីចូលរួមបណ្ដាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវនិងលើកទី ៤០ នៃទិវា ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - ឡាវ។
អញ្ជើញថ្លែងមិតនៅក្នុងជំនួបធ្វើការជាមួយលោកស្រី Pany Yathotu នោះលោក Hoang Van Chat លេខាគណៈកម្មាធិការបក្សខេត្ត Son La បានរាយការជូនចំពោះលោកស្រី Pany Yathotu ស្ដីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Son La និងបណ្ដាខេត្តភាគខាងជើងឡាវ។លោកបានស្នើឲ្យប្រធានរដ្ឋសភាឡាវយកចិត្តទុកដាក់ ជួយឧបត្ថម្ភបណ្ដាខេត្តភាគខាងជើងឡាវវិនិយោគ និងកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅច្រកទ្វារព្រំដែននានា ហើយបើកទូលាយការអភិវឌ្ឍន៍សម្រាប់មណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែននៃបណ្ដាខេត្តភាគខាងជើងឡាវជាមួយខេត្ត Son La។
រីឯខ្លួនវិញ លោកស្រី Pany Yathotu បានសង្កត់ធ្ងន់ថា៖ ឆ្នាំសាមគ្គីភាព មិត្តភាព ឡាវ- វៀតណាម ២០១៧ មានអត្ថនៃយ៉ាងជ្រាលជ្រៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាម។ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាមសន្យារួមគ្នាពូនជ្រំ រក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាមនឹងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពជារៀងរហូត៕
តាម VOV5- វិទ្យុសម្លេងវៀតណាម