• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភានៃសាធារណរដ្ឋកាហ្សាក់ស្ថានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Truong Quang Nghia បានសង្កត់ធ្ងន់លើរាល់ប្រៀបខ្លាំងអំពីវិស័យបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ និងសេវាកម្មរបស់ទីក្រុង Da Nang ហើយមានបំណងចង់ជំរុញទំនាក់ទំនង និងទាក់ទាញការវិនិយោគ ពីដៃគូកាហ្សាក់ស្ថាន។

លោក Nurlan Nigmatulin ប្រធានរដ្ឋសភាកាហ្សាក់ស្ថាន និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកាហ្សាក់ស្ថានដឹកនាំដោយលោក Nurlan Nigmatulin ប្រធានរដ្ឋសភាកាហ្សាក់ស្ថានបានចាកចេញពីទីក្រុង Da Nang បញ្ចប់ប្រកបដោយជោគជ័យ​នូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (ថ្ងៃទី ១៣-១៥ ខែវិច្ឆិកា) តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ។

នារសៀលថ្ងៃដដែលគណៈប្រតិភូបានទៅទស្សកិច្ចនៅធ្វើការនៅទីក្រុង Da Nang។ នៅក្នុងជំនួបជាមួយគណៈ​ប្រតិភូ​ លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Truong Quang Nghia បានសង្កត់ធ្ងន់លើរាល់ប្រៀបខ្លាំងអំពីវិស័យបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍និងសេវាកម្មរបស់ទីក្រុង Da Nang ហើយមានបំណងចង់ជំរុញទំនាក់ទំនងនិងទាក់ទាញការវិនិយោគពីដៃគូកាហ្សាក់ស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top