• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាកូតឌីវ័រ លោក Adama Bictogo ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ប្រធានរដ្ឋសភាលោក Adama Bictogo និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូតឌីវ័រ (Cote d'Ivoire) បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣-១៦ ខែមិថុនា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
ប្រធានរដ្ឋសភា លោក Adama Bictogo បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ ទៅដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ (រូបថត៖ quochoi.vn)

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋសភាកូតឌីវ័រនៅវៀតណាម និងជាថ្នាក់ដឹកនាំជាន់ខ្ពស់ដំបូងគេនៃរដ្ឋាភិបាលកូតឌីវ័រដែលមកបំពេញទស្សនកិច្ចនៅវៀតណាមក្រោយរយៈពេល៤៨ឆ្នាំដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ កូតឌីវ័រ លោក Adama Bicogo បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ឌវីរបុរសយុទ្ធជនពលី; ទៅទស្សនផ្ទះផុតពីដីរបស់លោកប្រធានហូជីមិញ; ជួបសំដែងការគួរសមជាមួយលោកប្រធានរដ្ឋ Vo Van Thuong; ជួបសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចនិងជួបសន្ទនាជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue និងចូលរួមពិធីជប់លៀងជាផ្លូវការ។ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ  លោក Adama Bicogo គ្រោងនឹងមានជំនួបធ្វើការជាមួយក្រសួង ផ្នែក និងមូលដ្ឋានមួយចំនួនរបស់វៀតណាម និងមានសកម្មភាពនៅខាងក្រៅមួយចំនួនដូចជាទស្សនាវិមានរដ្ឋសភា សារមន្ទីរប្រវត្តិសាស្ត្រជាតិ និងឈូងសមុទ្រ Ha Long ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top