នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ប្រធានរដ្ឋសភាលោក Adama Bictogo និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូតឌីវ័រ (Cote d'Ivoire) បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣-១៦ ខែមិថុនា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
ប្រធានរដ្ឋសភា លោក Adama Bictogo បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ ទៅដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ (រូបថត៖ quochoi.vn)
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋសភាកូតឌីវ័រនៅវៀតណាម និងជាថ្នាក់ដឹកនាំជាន់ខ្ពស់ដំបូងគេនៃរដ្ឋាភិបាលកូតឌីវ័រដែលមកបំពេញទស្សនកិច្ចនៅវៀតណាមក្រោយរយៈពេល៤៨ឆ្នាំដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ កូតឌីវ័រ លោក Adama Bicogo បានដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ឌវីរបុរសយុទ្ធជនពលី; ទៅទស្សនផ្ទះផុតពីដីរបស់លោកប្រធានហូជីមិញ; ជួបសំដែងការគួរសមជាមួយលោកប្រធានរដ្ឋ Vo Van Thuong; ជួបសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចនិងជួបសន្ទនាជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue និងចូលរួមពិធីជប់លៀងជាផ្លូវការ។ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ លោក Adama Bicogo គ្រោងនឹងមានជំនួបធ្វើការជាមួយក្រសួង ផ្នែក និងមូលដ្ឋានមួយចំនួនរបស់វៀតណាម និងមានសកម្មភាពនៅខាងក្រៅមួយចំនួនដូចជាទស្សនាវិមានរដ្ឋសភា សារមន្ទីរប្រវត្តិសាស្ត្រជាតិ និងឈូងសមុទ្រ Ha Long ផងដែរ៕